ក្រុមប្រទេសចំនួន៤ខំប្រឹងប្រែងជំរុញសន្តិភាពនៅអាហ្គានីស្ថាន

ក្រុមប្រទេសចំនួន៤ខំប្រឹងប្រែងជំរុញសន្តិភាពនៅអាហ្គានីស្ថាន - ảnh 1
លោក Ahmad Chaudhry ប្រធានក្រុមតំណាងប៉ាគីស្ថាន (ខាងស្ដាំ) នៅសន្និសីទកាសែតនៅទីក្រុង Kabul កាលពីថ្ងៃទី២៣ កុម្ភៈ (រូបថត៖Reuters)

(VOVworld) - ក្រសួងការបរទេសប៉ាគីស្ថានឲ្យដឹងថា នាថ្ងៃទី១៨ ឧសភា ប្រទេស
នេះបានរៀបចំកិច្ចប្រជុំលើកទី៥របស់ក្រុមប្រទេសចំនួន៤(QCG) រួមមានទាំង
អាហ្គានីស្ថាន ចិននិងអាមេរិកនៅរដ្ឋធានី Islamabad សំដៅតភ្ជាប់ឡើងវិញនូវការ
ចរចារផ្ទាល់ដែលត្រូវផ្អាកតាំងពីយូរលង់មករវាងរដ្ឋាភិបាលអាហ្គានីស្ថាននិងកង
កម្លាំងឧទ្ទាមតាលីបង់។ នៅកិច្ចប្រជុំនេះ តំណាងនៃភាគីទាំង៤បានឯកភាពថា
អំពើហឹង្សាមិនជួយដោះ ស្រាយបញ្ហាបានទេហើយការចរចារសន្តិភាពគឺជាជំរើស
តែមួយគត់ ព្រមទាំង អះអាងជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តជំរុញដំណើរការសន្តិ
ភាពនិងបង្រួបបង្រួមនៅ អាហ្គានីស្ថានហើយដឹកនាំដោយអាហ្គានីស្ថានដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ