ក្រុមប្រទេសទាំង៤ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធអន្តរជាតិ
(VOVWORLD) - រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសទាំង៤ រួមមាន៖ អាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុនកាលពីថ្ងៃទី ២២ ខែកញ្ញា បានមានជំនួបនៅខាងក្រៅសម័យប្រជុំកំពូលនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
បណ្តារដ្ឋមន្រ្តីការបរទេសបានអះអាងជាថ្មីម្តងទៀតនូវការគាំទ្រចំពោះអង្គការសហប្រជាជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ក្រុមនេះ ក្នុងប្រព័ន្ធអន្តរជាតិ។
មេដឹកនាំនៃក្រុមប្រទេសទាំងបួន។ រូបថត៖ CNN |
បណ្តារដ្ឋមន្រ្តីការបរទេសបានរំលឹកឡើងវិញនូវការសន្យាចំពោះមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព បើកចំហរ គ្របដណ្តប់ និងចីរភាព រក្សាសន្តិភាពសន្តិសុខលើវិស័យនាវាចរណ៍ ពង្រឹងការអភិវឌ្ឍ និងវិបុលភាពនៃមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ បណ្តារដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិពិសេសដែលបានបង្ហាញនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រដើម្បីដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងសណ្តាប់ធ្នាប់សមុទ្រអន្តរជាតិ ដោយផ្អែកលើច្បាប់ ព្រមទាំងបញ្ហាពាក់ព័ន្ធនឹងការទាមទារនាវាចរណ៍និងនៅសមុទ្រចិនខាងកើត និងសមុទ្រខាងកើត។
រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសទាំង៤ បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃសន្តិភាពគ្រប់ជ្រុងជ្រោយ យុត្តិធម៌និងយូរអង្វែងនៅអ៊ុយក្រែន ហើយបានអះអាងនូវការប្តេជ្ញារំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅស.ប.បកូរ៉េ និងអះអាងនូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា៕