ក្រុមប្រទេសសមាជិក TPP ខំប្រឹងប្រែងជំរុញកិច្ចព្រមព្រៀងនៅអូស្ត្រាលី

(VOVWORLD) - មន្ត្រីជាន់ខ្ពស់មកពីប្រទេសសមាជិកចំនួន១១នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីឆ្លងសមុទ្រប៉ាស៊ីហ្វិក (TPP) បានជួបប្រជុំនៅអូស្ត្រាលីចាប់ពីថ្ងៃ ទី២៨ដល់ទី៣០ សីហា។ នេះជាជំនួបពិភាក្សាថ្មីបំផុតសំដៅស្វែងរកដំណោះ ស្រាយសំដៅនាំ TPP ចូលជាធរមានក្រោយពីជំនួបនាខែមុននៅប្រទេសជប៉ុន។ 
ក្រុមប្រទេសសមាជិក TPP ខំប្រឹងប្រែងជំរុញកិច្ចព្រមព្រៀងនៅអូស្ត្រាលី - ảnh 1រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្ត្រាលីលោក Steven Ciobo (រូបថត៖ Bloomberg)

(VOVworld) - មន្ត្រីជាន់ខ្ពស់មកពីប្រទេសសមាជិកចំនួន១១នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីឆ្លងសមុទ្រប៉ាស៊ីហ្វិក (TPP) បានជួបប្រជុំនៅអូស្ត្រាលីចាប់ពីថ្ងៃ ទី២៨ដល់ទី៣០ សីហា។ នេះជាជំនួបពិភាក្សាថ្មីបំផុតសំដៅស្វែងរកដំណោះ ស្រាយសំដៅនាំ TPP ចូលជាធរមានក្រោយពីជំនួបនាខែមុននៅប្រទេសជប៉ុន។ ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី២៨ សីហា រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្ត្រាលីលោក Steven Ciobo សង្កត់ធ្ងន់ថា ការដែល TPP ចូលជាធរមានជាផ្លូវការនឹងរួម ចំណែកតភ្ជាប់ប្រទេសទាំង១១ពោលខាងលើ ក្នុងនោះមានខឿនសេដ្ឋកិច្ចចំនួន៤ ក្នុងចំណោមខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកចំនួន២០។ ព្រមទាំងកិច្ចព្រម ព្រៀងនេះនឹងនាំមកនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន១៩រវាង ប្រទេសសមាជិកនានាផងដែរ។

        ថ្នាក់ដឹកនាំក្រុមប្រទេសសមាជិក TPP គ្រោងនឹងពិភាក្សាអំពីដំណើរការ នាំកិច្ចព្រមព្រៀងនេះចូលជាធរមាននៅវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នាខែវិច្ចិកាខាងមុខនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ