ក្រុមបាល់ទាត់ជម្រើស​ជាតិ​នារីវៀតណាមវិល​ត្រឡប់មកប្រទេស​វិញ ក្រោយឈ្នះសំបុត្រចូលរួម​ការ​ប្រកួតបាល់ទាត់ World Cup នារីឆ្នាំ ២០២៣​

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាមបានវិលត្រឡប់មកមាតុប្រទេសវិញ ក្រោយបំពេញភារកិច្ចដោយជោគជ័យ ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលបានចុះឈ្មោះ ចូលរួមវគ្គផ្តាច់ព្រ័ត្រ FIFA World Cup នារីឆ្នាំ២០២៣។
ក្រុមបាល់ទាត់ជម្រើស​ជាតិ​នារីវៀតណាមវិល​ត្រឡប់មកប្រទេស​វិញ ក្រោយឈ្នះសំបុត្រចូលរួម​ការ​ប្រកួតបាល់ទាត់ World Cup នារីឆ្នាំ ២០២៣​ - ảnh 1ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម។ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Hoang Dao Cuong បានសង្កត់ធ្ងន់ថា ជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារី គឺជាជ័យជំនះដ៏ត្រចះត្រចង់ បង្ហាញពីការខិតខំប្រឹងប្រែង និងឆន្ទៈមោះមុតរបស់ក្រុមបាល់ទាត់នារី ក្នុងបរិបទមុននឹងទៅប្រទេសឥណ្ឌាដើម្បីចូលរួមការប្រកួត សមាជិកក្រុមជាងពាក់កណ្តាលបានឆ្លងជំងឺកូវីដ-១៩។

យោងតាមកម្មវិធី នារសៀលថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបសំណេះសំណាល និងលើកសរសើរបាល់ទាត់ជម្រើសជាតិក្រុមនារី នៅទីស្តីការរដ្ឋាភិបាល។

យោងតាមសហព័ន្ធកីឡាបាល់ទាត់វៀតណាមផងដែរ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានចុះហត្ថលេខាលើសេចក្តីសម្រេច ប្រគល់វិញ្ញាបនបត្ររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលជូនដល់បុគ្គលចំនួន ២៩នាក់ ដែលមានស្នាដៃឆ្នើមក្នុងការប្រកួតបាល់ទាត់នារីជើងឯកទ្វីបអាស៊ី និងដណ្ដើមបានសិទ្ធិចូលរួមការប្រកួត FIFA World Cup នារី ឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ