ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមយកឈ្នះលើក្រុមហ្វីលីពីនក្នុងការប្រកួតមិត្តភាព
(VOVWORLD) - នាយប់ថ្ងៃទី ១៤ ខែធ្នូ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានធ្វើការប្រកួតមិត្តភាពជាមួយក្រុមហ្វីលីពីន នៅកីឡដ្ឋាន Hang Day ទីក្រុងហាណូយ ។ នេះជាការប្រកួតមិត្តភាពដ៏សំខាន់ សម្រាប់ក្រុមទាំងពីរ មុននឹងឈានទៅចូលរួមពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Cup ២០២២)។
ក្រុមជម្រើសជាតិវៀតណាមបានយកឈ្នះក្នុងការប្រកួតមិត្តភាពជាមួយក្រុមហ្វីលីពីន នៅកីឡដ្ឋាន Hang Day។(រូបថត៖ Dương Thuật/ VOV) |
ប្រកួតនេះ គឺជាការទ្វើតេស្តសម្រាប់កីឡាករនៃក្រុមទាំងពីរ។ ក្នុងតង់ទីមួយ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមមានឱកាសជាច្រើន តែមិនអាចរកគ្រាប់បាន។ នៅក្នុងតង់ទី២ ក្រុមហ្វីលីពីន លេងបាល់តាមបែបការពារនិងវាយបកវិញ ធ្វើឲ្យក្រុមវៀតណាម ស្ទើរតែជាប់គាំងក្នុងការស្វែងរកគ្រាប់បាល់ជ័យជម្នះ។ ក្នុងនាទី ៩០+២ ខ្សែប្រយុទ្ធ Van Quyet មានគ្រាប់បាល់បើកឆាក ១-០ សម្រាប់ក្រុមវៀតណាម នេះក៏ជាលទ្ធផលចុងក្រោយនៃការប្រកួតផងដែរ។
ក្នុងព្រឹត្តិការណ៍ AFF Cup ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ វៀតណាមស្ថិតក្នុងពូល B ហើយនឹងប្រកួតបើកឆាកនៅថ្ងៃទី ២១ ខែធ្នូ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិឡាវ ក្នុងទីក្រុងវៀងច័ន្ទ។ នៅថ្ងៃទី ២៧ ខែធ្នូ ក្រុមវៀតណាមនឹងជួបក្រុមម៉ាឡេស៊ី នៅកីឡដ្ឋាន My Dinh ទីក្រុងហាណូយ; នៅថ្ងៃទី ៣០ ខែធ្នូ នឹងជួបក្រុមសិង្ហបុរីនៅកីឡដ្ឋាន Jalan Besar ហើយការប្រកួតចុងក្រោយបានប្រព្រឹត្តិទៅនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ រវាងក្រុមវៀតណាមនិងក្រុមមីយ៉ាន់ម៉ានៅកីឡាដ្ឋាន My Dinh ៕