ក្រុមបាល់ទាត់នារីវៀតណាមចេញដំណើរទៅចូលរួមវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ ២០២៣
(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែកក្កដា នៅទីក្រុងហាណូយ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានប្រារព្ធពិធីចេញដំណើររបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម ទៅចូលរួមវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកកីឡាបាល់ទាត់នារីពីភពលោកឆ្នាំ២០២៣។
ធីចេញដំណើររបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម ទៅចូលរួមវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកកីឡាបាល់ទាត់នារីពីភពលោកឆ្នាំ២០២៣។ រូបថត៖ TTXVN |
ក្នុងពិធីនេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម លោក Tran Quoc Tuan អះអាងថា៖ ក្រុមបា់ទាត់នារីវៀតណាមទទួលបានសិទ្ធិចូលរួមការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅប្រទេសនូវែលសេឡង់និងអូស្ត្រាលីចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា គឺជាស្នាដៃមានអត្ថន៍យប្រវត្តិសាស្ត្ររបស់កីឡាបាល់ទាត់វៀតណាមនិយាយរួម និងកីឡាបាល់ទាត់នារីនិយាយដោយឡែក។
នៅក្នុងពិធីនេះ អង្គភាពអមដំណើរជាមួយកីឡាបាល់ទាត់វៀតណាមបានផ្តល់ហិរញ្ញប្បទានជាង ៤២,០០០ ដុល្លារអាមេរិក ដល់ក្រុមបាល់ទាត់នារីវៀតណាម ដើម្បីលើកទឹកចិត្តនិងបង្ហាញពីការគោរពចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈររបស់គ្រូបង្វឹក Mai Duc Chung និងកូនសិស្រ នាំមកនូវសមិទ្ធផលគួរឲ្យមោទនភាពចំពោះកីឡាវៀតណាម។
នាថ្ងៃទី ៥ កក្កដា ក្រុមបាល់ទាត់នារីវៀតណាមនឹងមកដល់ប្រទេសនូវែលសេឡង់ ហើយនឹងមានការប្រកួតមិត្តភាពចំនួន២ ជាមួយក្រុមនារីនូវែលសេឡង់ និងអេស្បាញ មុនពេលចូលរួមវគ្គផ្តាច់ព្រ័ត្រជាផ្លូវការ។ ក្នុងក្របខណ្ឌនៃពូល E នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ ២០២៣ ក្រុមបាល់ទាត់នារីវៀតណាមនឹងប្រកួតជាមួយក្រុមបាល់ទាត់នារីអាមេរិក (២២ ខែកក្កដា) ព័រទុយហ្គាល់ (២៧ ខែកក្កដា) និងហូឡង់ (១ ខែសីហា)៕