ក្រុមផ្តាច់ខ្លួននៅប្រទេស Cameroon បានចាប់ចំណាប់ខ្មាំងច្រើននាក់

(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែមីនា នៅខេត្ត Southwest Region ប្រទេស Cameroon ក្រុមប្រដាប់អាវុធដែលសង្ស័យជាក្រុមផ្តាច់ខ្លួនបានចាប់ចំណាប់ខ្មាំង មនុស្ស ចំនួន ៤០ នាក់ ។
  ក្រុមផ្តាច់ខ្លួននៅប្រទេស Cameroon បានចាប់ចំណាប់ខ្មាំងច្រើននាក់ - ảnh 1  ក្រុមផ្តាច់ខ្លួននៅប្រទេស Cameroon បានចាប់ចំណាប់ខ្មាំងច្រើននាក់ (រូបថត៖ vnanet.vn)

 ក្នុងនោះ លោក Ivo Leke Tambo អតីតអគ្គលេខាធិការរបស់ប្រសួងអប់រំ Cameroon និងជាប្រធានក្រុម ប្រឹក្សា វិញ្ញាបនប័ត្រជាតិ Cameroon ក៏ត្រូវបានក្រុមនេះចាប់ចំណាប់ខ្មាំងផងដែរ។

សូមបញ្ជាក់ថា Cameroon ជាប្រទេសនិយាយភាសាបារាំង ដែលកំពុងធ្លាក់ចូលក្នុងស្ថានការណ៍ អស្ថិរភាព ខណៈដែលសហគមន៍និយាយភាសា អង់គ្លេសនៅខេត្តពីរគឺ Southwest Region និង Northwest Region ដែលទាមទារឯករាជ្យភាព។ ជំលោះរវាងកម្លាំងរដ្ឋាភិបាល និង ក្រុមគាំទ្រការផ្តាច់ខ្លួននេះ បានធ្វើឲ្យប្រជាជន រាប់សិបនាក់ នៅខេត្តទាំងពីររងការបាត់បង់ជីវិត រីឯ រាប់ពាន់នាក់ទៀត ត្រូវជម្លៀសទៅកាន់ប្រទេសជិតខាង Nigeria៕

ប្រតិកម្មទៅវិញ

ផ្សេងៗ