ក្រុមរថយន្តដឹកជញ្ជូនទំនិញឧបត្ថម្ភរបស់អ.ស.បបានទៅកាន់តំបន់ជាយរដ្ឋធានីស៊ីរី

ក្រុមរថយន្តដឹកជញ្ជូនទំនិញឧបត្ថម្ភរបស់អ.ស.បបានទៅកាន់តំបន់ជាយរដ្ឋធានីស៊ីរី - ảnh 1
ប្រជាពលរដ្ឋស៊ីរីទទួលទំនិញជួយសង្គ្រោះ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៨ ឧសភា ក្រុមរថយន្តរាប់សិបគ្រឿងដែលដឹកទំនិញជួយ
សង្គ្រោះមនុស្សធម៌របស់អ.ស.បបានទៅកាន់តំបន់ជាយរដ្ឋធានី Damascus ប្រទេស
ស៊ីរី តាមកិច្ចព្រមព្រៀងមួយគាំពារដោយអ.ស.បសំដៅផ្គត់ផ្គង់ស្បៀងអាហារចាំបាច់
និងឱសថសំរាប់ចែកជូនពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់សង្គ្រាមនៅប្រទេសមជ្ឈឹម
ប៉ូព៌ានេះ។គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានឲ្យដឹងថា រថយន្ត
ចំនួន២៩គ្រឿងបានដឹកមុខទំនិញចាំបាច់រួមមានស្បៀងអាហារ ឧបករណ៍អនាម័យ
 សម្ភារៈសុខាភិបាលនិងឧបការណ៍រៀនសូត្រលៃទុកឲ្យប្រជាពលរដ្ឋទាំងមូលនៅ
តំបន់ Ghouta ខាងកើត ប៉ែកឦសានជាយរដ្ឋធានី Damascus។នេះជាការបញ្ជូន
ទំនិញជួយសង្គ្រោះដំបូងទៅកាន់តំបន់នេះគិតតាំងពីឆ្នាំ២០១២ មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ