ក្រុមវៀតណាមប្រកួតដោយជោគជ័យនៅការប្រកួតទាត់សីជើងឯកអាស៊ីឆ្នាំ ២០២៣

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃ “ការប្រកួតទាត់សីជើងឯកអាស៊ីនិងការប្រកួតទាត់សីយុវជន ជើងឯកអាស៊ី” លើកទី១ ដែលប្រព្រឹត្តទៅនៅតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) ចាប់ ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែសីហា ក្រុមទាត់សីវៀតណាមដណ្តើមបានមេដាយមាស ចំនួន ៦ គ្រឿងក្នុងការប្រកួត។ 

ក្រុមវៀតណាមប្រកួតដោយជោគជ័យនៅការប្រកួតទាត់សីជើងឯកអាស៊ីឆ្នាំ ២០២៣ - ảnh 1កីឡាករវៀតណាម (អាវលឿង) ក្នុងការប្រកួតគូបុរសវគ្គផ្ដាច់ព្រ័ត្រទល់នឹងកីឡាករចិន។
(រូបថត៖ VNA)
ក្នុងថ្ងៃទី ២៣ សីហា នៅវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសាគូបុរស និង គូនារីវ័យក្មេង កីឡាករវៀតណាមបានយកឈ្នះក្រុមចិនក្នុងលទ្ធផល ២-០ ហើយ ដណ្ដើមបានមេដាយមាស។ នៅថ្ងៃដដែល ក្នុងវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាគូបុរស កីឡាករ វៀតណាមបានយកឈ្នះក្រុមចិនក្នុងលទ្ធផល ២-០ ចំណែកឯក្នុងវគ្គផ្តាច់ព្រ័ត្រវិញ្ញាសា គូនារី កីឡាការិនីវៀតណាមបានយកឈ្នះក្រុមចិនតៃប៉ិក្នុងលទ្ធផល ២-០។
ការប្រកួតកីឡាទាត់សីជើងឯកអាស៊ី និងការប្រកួតកីឡាទាត់សីយុវជនជើងឯក អាស៊ីលើកទី១ មានការចូលរួមពីគ្រូបង្វឹក និងកីឡាករកីឡាការិនីជិត ២៦០នាក់ មកពី ប្រទេសនិងតំបន់ដែនដីជាច្រើន។ ក្រុមទាត់សីវៀតណាមបានចូលរួមប្រកួតក្នុងវិញ្ញា សាទាំង ៧ នៃការប្រកួតជើងឯកអាស៊ី និងវិញ្ញាសាទាំង ៧ នៃការប្រកួតយុវជនជើង ឯកអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ