ក្រុមសមាជិកសភានានាទទួលយកមតិរបស់អ្នកបោះឆ្នោតនៅទូទាំងប្រទេស

(VOVworld)-សំដៅត្រៀមរៀបចំឲ្យកិច្ចប្រជុំលើកទី១១ រដ្ឋសភាវៀតណាម នីតិកាល
ទី១៣ខាងមុខ ក្រុមសមាជិកសភានានាបានជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតទូ
ទាំងប្រទេស​ដោយជូនដំណឹងនូវរបៀបវារៈនៃកិច្ចប្រជុំនេះនិងផ្ទាងស្តាប់មតិសំណើរ
របស់អ្នកបោះឆ្នោតនៅតំបន់នីមួយៗ។ នៅក្នុងបណ្តាជំនួប តំណាង ក្រុមសមាជិក
សភា បានជូនដំណឹងនូវខ្លឹមសារនៃកិច្ចប្រជុំលើកទី១១។​តាមនោះ ក្នុងកិច្ចប្រជុំលើក
នេះ​ រដ្ឋសភានិងពិនិត្យអនុម័តពង្រាងច្បាប់ចំនួន៧ ព្រមទាំង ផ្តល់មតិលើបញ្ហា
សំខាន់ៗមួយចំនួន។

ក្រុមសមាជិកសភានានាទទួលយកមតិរបស់អ្នកបោះឆ្នោតនៅទូទាំងប្រទេស  - ảnh 1
ក្រុមសមាជិកសភាជួបប្រាស្រ័យអ្នកបោះឆ្នោតនៅខេត្ត Ha Giang

        អ្នកបោះឆ្នោតខេត្ត Ha Giang មានបំណងថា រដ្ឋសភាបន្តផ្តោតការយកចិត្ត ទុកដាក់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បណ្តាញគមនាគមនៅជនបទ តំបន់ព្រៃ
ភ្នំ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្រួញ គម្លាតរវាងជនបទនិងទីក្រុង។

        ក្នុងការជួបប្រាស្រ័យជាមួយក្រុមសមាជិកសភាមណ្ឌល Quang  Tri អ្នកបោះ
ឆ្នោតបានវាយតម្លៃខ្ពស់ការដឹកនាំរបស់រដ្ឋសភាតាមរយៈកិច្ចប្រជុំនានា ព្រម ទាំង
មានបំណងថា ការបោះឆ្នោតរដ្ឋសភា ក្រុមប្រឹក្សាប្រជាជននាពេលខាងមុខ នឹង
ជ្រើសរើសបានអ្នកមានទេពកោសល្យ ស៊ីលធម៌ សម្រាប់ជួយប្រទេសជាតិនិង
ប្រជាជនអភិវឌ្ឍន៍ទៅមុខ។

        នៅខេត្ត Hau Giang អ្នកបោះឆ្នោតបានដាក់សំណើរទៅរដ្ឋសភាស្តីពីការ កសាង
យុទ្ធសាស្រ្ត និងពិភាគ្សាលើដំណោះសា្រយទប់ទល់ជាមួយនឹងបម្រែ បម្រួលអាកាស
ធាតុ ជាពិសេសស្ថានភាពជ្រៀបព្រៃរាំងស្ងួតដែលកំពុងប្រព្រឹត្ត ទៅនៅវាលសណ្តរ
ទន្លេ Cuu Long និយាយរួមនិងខេត្ត Hau Giang និយាយ ដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ