ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមគាំទ្រវៀតណាមក្នុងបញ្ហាសមុទ្រខាងកើត

ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមគាំទ្រវៀតណាមក្នុងបញ្ហាសមុទ្រខាងកើត - ảnh 1
លោក Pascal Deguilhem ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម

(VOVworld) - ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅវៀតណាម​ នាល្ងាច
ថ្ងៃទី៣ មិថុនា ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមលោក
Pascal Deguilhem បានជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកសារព័ត៏មានវៀតណាម។
ស្ដីពីការដែលចិនដាក់ស្ថានីយ៍ខួង​ Haiyang Shiyou ៩៨១​ ដោយខុសច្បាប់នៅ
ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម បណ្ដាលភាពតានតឹងនៅសមុទ្រ
ខាងកើត​ លោក Pascal Deguilhem ឲ្យដឹងថា ក្រុមសមាជិកសភាមិត្តភាពបារាំង-
វៀតណាមនៃរដ្ឋសភាបារាំង បាន​សំដែងចេញតាមរយៈ​ឯកសារកាលពីថ្ងៃទី
៣ ឧសភា ឆ្នាំ២០១៤ ដែលបង្ហាញពីព្រួយបារម្មណ៍ ហើយមានគោលបំណង
ថា បណ្ដាភាគីទាក់ទិននឹងជួបសន្ទនាយ៉ាងឆាប់ៗ ដើម្បីស្វែងរកវិធានការ
ដោះស្រាយដោយសន្តិវិធី។លោក Deguilhem បន្ថែមទៀតថា​ ឯកសារនោះ
អះអាងរាល់វិធានការត្រូវដោះស្រាយដោយឈរលើច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ