ក្រុមសមាជិកសភាមិត្តភាពស្រលាញ់វៀតណាមនៅសភាអឺរ៉ុបបង្ហាញមុខ

ក្រុមសមាជិកសភាមិត្តភាពស្រលាញ់វៀតណាមនៅសភាអឺរ៉ុបបង្ហាញមុខ - ảnh 1
ក្រុមសមាជិកសភាមិត្តភាពស្រលាញ់វៀតណាមនៅសភាអឺរ៉ុបបង្ហាញមុខ

(VOV)_នាថ្ងៃទី១១ វិច្ឆិកា ស្ថានទូតវៀតណាមប្រចាំនៅរាជាណាចក្រប៊ែល
ហ្សិក បានរៀបចំពិធីបង្ហាញមុខ ក្រុមសមាជិកសភាមិត្តភាពស្រលាញ់វៀតណាម
នៅសភា​អឺរ៉ុប(EP) ដោយមានសមាជិកចំនួន៣២នាក់ នៃគណបក្សផ្សេងៗ។ ថ្លែង
មតិ​នៅ​ទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Vuong Thua Phong និងជាប្រធាន​
គណៈប្រតិភូវៀតណាម ប្រចាំនៅEU បានសង្កត់ធ្ងន់ថា៖ នេះគឺជាព្រឹត្តិការណ៍​សំ
ខាន់​ ក្នុងសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃទិវាបង្កើតទំនាក់ទំនង​
ការទូតរវាងវៀតណាមនិង EU។ទន្ទឹមនឹងនោះ លោកក៏បានសម្ដែងជំនឿជាក់
ថា៖ ក្រុមសមាជិកសភាមិត្តភាពស្រលាញ់វៀតណាមនៅសភាអឺរ៉ុប នឹងរួមចំ
ណែក​ជំរុញទំនាក់ទំនងវៀតណាម-EU កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
​ តាងនាម​អោយក្រុមសមាជិកសភាមិត្តភាពស្រលាញ់វៀតណាមនៅសភាអឺរ៉ុប
 ប្រធានក្រុមសមាជិកសភា Jan Zahradil និងជាអនុប្រធានគណៈកម្មាធិការពា
ណិជ្ជកម្ម​អន្តរជាតិ EP បានអះអាងថា៖ វៀតណាមទទួលបានកំរិតកំណើនសេដ្ឋកិ
ច្ចគួរ​អោយកត់សម្គាល់ និងក្លាយទៅជាក្កតា​សំខាន់ ក្នុងអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ