ក្រុមហ៊ុនវៀតណាមចូលរួមផ្សារណាត់ពាណិជ្ជកម្មនៅប្រទេសកម្ពុជា

ក្រុមហ៊ុនវៀតណាមចូលរួមផ្សារណាត់ពាណិជ្ជកម្មនៅប្រទេសកម្ពុជា - ảnh 1
ក្រុមហ៊ុនវៀតណាមចូលរួមផ្សារណាត់ពាណិជ្ជកម្មនៅ
ប្រទេសកម្ពុជា


(VOVworld)-ផ្សារណាត់ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ២០១៦បានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៥ដល់ថ្ងៃទី១៩មិនា នៅមជ្ឈមណ្ឌលទីរួមខេត្តកំពង់ស្ពឺប្រទេសកម្ពុជាដោយ មានការចូលរួមរបស់ស្តង់ទំនិញចំនួន៨០មកពីក្រុមហ៊ុនកម្ពុជា វៀតណាមនិងថៃ ដែលឧទ្ទេសនាមនូវផលិតផលប្រើប្រាស់ចំបាច់ សំភារៈសំណង់ ឧិសថ និង ប្រដាប់ប្រដាកសិកម្មជាដើម។​ថ្លែងមតិបើកផ្សារណាស់នេះ រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មកម្ពុជាលោក ជួន តារាបានវាយតម្លៃខ្ពស់នូវការដែលក្រុមហ៊ុនវៀត ណាមនានាបានចូលរួមផ្សារណាត់នេះ ព្រមទាំងសម្តែងការជឿជាក់ថា ទំនាក់ ទំនងរវាងអង្គភាពអាជីវកម្មខេត្ត Vinh Long ជាមួយអង្គភាពអាជីវកម្មនានារបស់ ខេត្តកំពង់ស្ពឺនិងតំបន់ទាក់ទិននានានឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃ
ទៅមួយថ្ងៃ។

        នៅក្នុងផ្សារណាត់លើកនេះ ក្រុមហ៊ុននានាមកពីខេត្ត Vinh Long ប្រទេសវៀត
ណាម បាននាំមកជូនអតិថិជនកម្ពុជានូវផលិតផលកសិកម្ម ប្រដាប់ប្រើប្រាស់ក្នុង
គេហដ្ឋាន ម្ហូបអាហារនិងសម្លៀកបំពាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ