ក្រុមហ៊ុនវៀតណាមជាង ១៦០ ចូលរួមពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈឈានមុខគេនៅអាស៊ី

(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែឧសភា ពិព័រណ៍ THAIFEX - Anuga Asia ២០២៤ បានបើកនៅទីក្រុងបាងកក (ប្រទេសថៃ)។ នេះជាពិព័រណ៍ឈានមុខគេរបស់អាស៊ីក្នុងវិស័យម្ហូបអាហារនិងភេសជ្ជៈ។

ក្រុមហ៊ុនជាង ៣.២០០ មកពី ៤៥ប្រទេសនិងតំបន់ដែនដី ក្នុងនោះមានក្រុមហ៊ុនវៀតណាមជាង ១៦០ បានចូលរួមក្នុងពិព័រណ៍នេះ។

ក្រុមហ៊ុនវៀតណាមជាង ១៦០ ចូលរួមពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈឈានមុខគេនៅអាស៊ី - ảnh 1Thaifex Anuga Asia ឆ្នាំ២០២៤។ រូបថត៖ VOV - ថៃ

យោងតាមទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសថៃ លោក Le Huu Phuc បានឲ្យដឹងថា ដោយមានអ្នកទស្សនាជាង ៨០.០០០ នាក់ ពិព័រណ៍ THAIFEX - Anuga Asia មិនត្រឹមតែដាក់បង្ហាញផលិតផលពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឧទ្ទេសនាមអំពីនិន្នាការច្នៃប្រឌិតនៃផលិតផលម្ហូបអាហារ ជាច្រើននៅអាស៊ី និងជុំវិញពិភពលោកទៀតផង។ ដូច្នេះហើយ ការចូលរួម THAIFEX ជួយសហគ្រាសវៀតណាមបង្កើនសមត្ថភាពស្វែងរកដៃគូអាជីវកម្ម និងកំណត់អាទិភាពអភិវឌ្ឍន៍ផលិតផលនាពេលអនាគត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ