ក្រុមហ៊ុនសារព័ត៌មានអាមេរិកដំបូងត្រូវបានផ្ដល់អាជ្ញាប័ណ្ណធ្វើសកម្មភាពនៅគុយបា
(VOVworld) - ក្រុមហ៊ុនបណ្ដាញអន្តរជាតិគុយបា (CIN) នាពេលថ្មីៗនេះបាន
ក្លាយទៅជាក្រុមហ៊ុនដំបូងលើវិស័យសារព័ត៌មានរបស់អាមេរិក ដែលត្រូវបានផ្ដល់
អាជ្ញាប័ណ្ណបង្កើតនៅគុយបា។ក្រុមហ៊ុននេះនឹងនាំយកទៅគុយបានូវសេវាកម្មអំពី
ខ្សែភាពយន្តនិងផ្សព្វផ្សាយដោយគុណភាពនិងបទដ្ឋានស្មើគ្នាដូចជាអាមេរិក។
ក្រៅពីនោះ ក្រុមហ៊ុននេះនៅសហប្រតិបត្តិការជាមួយដៃគូនៅប្រទេសសាមីដើម្បី
ផ្គត់ផ្គង់ឧបករណ៍ សេវាកម្មសន្តិសុខសំរាប់មនុស្សនិងម៉ាស៊ីននៅ គុយបា៕