ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានកែសម្រួលជើងហោះហើររបស់ខ្លួន
(VOVWORLD) -ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបាននិយាយថាខ្លួនកំពុងឃ្លាំមើលយ៉ាងដិតដល់ពីស្ថានភាពនិងគោរពគោលការណ៍ណែនាំសុវត្ថិភាពនៃទីភ្នាក់ងារគ្រប់គ្រងដែនអាកាសនៅលើពិភពលោក។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways (រូបថតៈ AFP / VNA) |
ក្រុមហ៊ុនអាកាសចរណ៍ធំ ៗ ជាច្រើននៅលើពិភពលោករួមទាំងក្រុមហ៊ុន British Airways ក្រុមហ៊ុន Qantas និងក្រុមហ៊ុន Singapore Airline បានផ្អាកជើងហោះហើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងបរិបទ ដែលស្ថានភាពតាងតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើង ជាពិសេសគឺ ក្រោយពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានអ្នកបើក។
នាថ្ងៃទី ២១ ខែមិថុនា ក្រុមហ៊ុន British Airways បាននិយាយថាខ្លួននឹងគោរពតាមគោលការណ៍ណែនាំរបស់ទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធ (FAA) ដើម្បីជៀសវាងតំបន់ដែនអាកាសរបស់អ៊ីរ៉ង់ ហើយជើងហោះហើររបស់ខ្លួននឹងបន្តប្រតិបត្តិការដោយប្រើផ្លូវហោះហើរជំនួស។ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបាននិយាយថាខ្លួនកំពុងឃ្លាំមើលយ៉ាងដិតដល់ពីស្ថានភាពនិងគោរពគោលការណ៍ណែនាំសុវត្ថិភាពនៃទីភ្នាក់ងារគ្រប់គ្រងដែនអាកាសនៅលើពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ Qantas ក្រុមហ៊ុន Singapore Airlines ក៏បានធ្វើការសម្រេចចិត្តដូចគ្នាដែរ។ ការសម្រេចចិត្តបានធ្វើឡើងបន្ទាប់ពី FAA បានចេញបទបញ្ជាគ្រាអាសន្នមួយនាថ្ងៃដដែលនោះដោយហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក មិនឱ្យប្រតិបត្តិជើងហោះហើរឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើយ៕