ក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីរ៉ាក់បានតភ្ជាប់បណ្តាជើងហោះហើរទៅកាន់ប្រទេសស៊ីរីក្រោយរយៈពេល ៨ ឆ្នាំ

(VOVWORLD) - ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ាក់ Iraqi Airway បានសម្រេចចិត្តតភ្ជាប់ឡើងវិញ ជើងហោះហើរទៅកាន់ប្រទេសស៊ីរីនាថ្ងៃទី ១៨ ខែឧសភា ក្រោយរយៈពេល ៨ ឆ្នាំនៃការផ្អាករាល់សកម្មភាពសំរាប់ជើងហោះហើរនេះ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីរ៉ាក់បានតភ្ជាប់បណ្តាជើងហោះហើរទៅកាន់ប្រទេសស៊ីរីក្រោយរយៈពេល ៨ ឆ្នាំ - ảnh 1 ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ាក់ Iraqi Airway
អ្នកនាំពាក្យរបស់ ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ាក់ Iraqi Airway លោក Layth Al- Rubaie បានឲ្យដឹងថា ជាដំបូងក្រុមហ៊ុនអាកាសចរណ៍នេះនឹងបើកជើងហោះហើរជាប្រចាំសប្តាហ៍ ពីទីក្រុង Baghdad ទៅកាន់ទីក្រុង Damascus  ហើយ«ចំនួនជើងហោះហើរអាចនឹងកើនឡើងក្នុងករណីចាំបាច់»។ លោក Layth al-Rubaie បានសង្កត់ធ្ងន់ថាជើងហោះហើរពីទីក្រុង Baghdad ទៅកាន់ទីក្រុង Damascus  មានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ ដោយសារសហគមន៍អ៊ីរ៉ាក់ដ៏ធំមួយ ដែលកំពុងរស់នៅក្នុងប្រទេសស៊ីរី ក៏ដូចជា ទំហំពាណិជ្ជកម្មដ៏ធំនិងមានសក្តានុភាពនៃការអភិវឌ្ឍទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ គួរបញ្ជាក់ថាក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ាក់ត្រូវបានចាប់បង្ខំឱ្យផ្អាកហោះហើរទៅកាន់ប្រទេសស៊ីរីចាប់ពីខែធ្នូ ឆ្នាំ២០១១ ពោលគឺក្រោយរយៈពេល ៩ ខែ បន្ទាប់ពីជម្លោះបានផ្ទុះឡើងនៅប្រទេសស៊ីរី ដោយសារតែមានជើងហោះហើរជាច្រើនបានហោះហើរឆ្លងកាត់តំបន់ដែលមានសង្រ្គាមនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ