ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដឹកជញ្ជូនពលរដ្ឋវៀតណាមនៅជប៉ុនវិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - ពលរដ្ឋវៀតណាមចំនួន ១២ នាក់ វិលត្រឡប់មក វៀតណាមវិញ តាមរយៈជើងហោះហើរ VN311 ពីទីក្រុងតូក្យូ មកទីក្រុងហាណូយ ដែលចេញដំណើរនៅម៉ោង ៨:០០ ថ្ងៃទី ១២ ខែមេសា (តាមម៉ោងវៀតណាម)។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម |
ក្រុមហ៊ុន អាកាសចរណ៍វៀត ណាម (Vietnam Airlines) បានសហការជាមួយក្រសួងការបរទេសវៀតណាម ស្ថានទូត វៀតណាម ប្រចាំនៅប្រទេស ជប៉ុន និងអាជ្ញាធរមានសមត្ថ កិច្ចជប៉ុន ដើម្បីអនុវត្តន៍ការ ដឹកជញ្ជូន ពលរដ្ឋវៀតណាមចំនួន ១២ នាក់ វិលត្រឡប់មក វៀតណាមវិញ តាមរយៈជើង ហោះហើរ VN311 ពីទីក្រុងតូក្យូ មកទីក្រុងហាណូយ ដែលចេញដំណើរនៅម៉ោង ៨:០០ ថ្ងៃទី ១២ ខែមេសា (តាមម៉ោងវៀតណាម)។
ពលរដ្ឋទាំងនេះរួមមានទាំងអ្នកដំណើរដែលជាប់គាំងនៅអាកាសយានដ្ឋាន Narita ផង ដោយ សារតែការរឹតត្បិតការឆ្លងដែនរបស់ជប៉ុន ដើម្បីការពារនិងប្រយុទ្ធប្រឆាំង Covid-19 និងក្រុមហ៊ុនអាកាសចរណ៍ដែលបានបញ្ឈប់ការហោះហើរមកកាន់ប្រទេសវៀតណាម។ ក្រៅពីនោះ ជើងហោះហើរនេះ ក៏មានពលរដ្ឋវៀតណាមដែលកំពុងជួបការលំបាកខ្លាំងនិងគ្មានកន្លែងស្នាក់នៅស្ថេរភាពនៅប្រទេសជប៉ុន ក៏ទទួលបានការជួយឧបត្ថម្ភពីស្ថានទូតវៀតណាមប្រចាំនៅជប៉ុន ដើម្បីធ្វើមាតុភូមិនិវត្តន៍។
ចាប់តាំងពីជំងឺរាតត្បាតa Covid-19 ឆ្លងរាលដាលជំវិញពិភពលោកមក ក្រុមហ៊ុនអាកាស ចរណ៍ជាច្រើនបានបញ្ឈប់ការហោះហើរអន្តរជាតិ ហើយក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានសហការជាមួយអាជ្ញាធរនៅក្នុងប្រទេសជាច្រើន ដើម្បីអនុវត្តន៍ជើងហោះហើរមាតុភូមិនិវត្តន៍សម្រាប់ទាំងពលរដ្ឋវៀតណាមនិង ជនជាតិបរទេស ដូចជាជើងហោះហើរពិសេសដើម្បីបញ្ចូនជនជាតិ វៀតណាមនៅទីក្រុងវូហាន (ចិន) វិលត្រឡប់មកវៀតណាមវិញ និងជើងហោះហើរមាតុភូមិនិវត្តន៍សម្រាប់ជនវៀតណាមនៅប្រទេសហ្វីលីពីន អឺរ៉ុប ថៃ ក៏ដូចជាជើងហោះហើរដែលដឹកពលរដ្ឋអាឡឺម៉ង់ សហភាពអឺរ៉ុបទៅកាន់ប្រទេសរៀងៗខ្លួនផង៕