ក្រុមហ៊ុន Semiconductor របស់ហូឡង់ បើកសម្ពោធរោងចក្រនៅទីក្រុងហូជីមិញ

(VOVWORLD) - ក្នុងដំណាក់កាលទី ១ ក្រុមហ៊ុន Besi រៀបចំការផលិតស៊ុមគំរូ និងគ្រឿងបន្លាស់បម្រើការវេចខ្ចប់បន្ទះឈីប។ ក្នុងដំណាក់កាលទី ២ ក្នុងរយៈពេលពី ២ ទៅ ៣ ឆ្នាំខាងមុខ ក្រុមហ៊ុនគ្រោងនឹងពង្រីករោងចក្រផលិតគ្រឿងម៉ាស៊ីនបម្រើការវេចខ្ចប់។

Besi -ក្រុមហ៊ុនមានឯកទេសផ្គត់ផ្គង់គ្រឿងម៉ាស៊ីនបម្រើការវេចខ្ចប់បន្ទះឈីបរបស់ហូឡង់ នាថ្ងៃទី ២៨ កុម្ភៈ បានបើកសម្ពោធរោងចក្រដែលមានទំហំ ២ ០០០ ម៉ែត្រការ៉េ  ជាមួយនឹងទុនវិនិយោគជិត ៥ លានដុល្លារអាមេរិកដំណាក់កាលទី ១ នៅមណ្ឌលបច្ចេកវិទ្យាខ្ពស់នៅទីក្រុងហូជីមិញ។ នេះគឺជាសហគ្រាស ដែលមានឯកទេសផលិតគ្រឿងម៉ាស៊ីនបម្រើការវេចខ្ចប់បន្ទះឈីបដើមដំបូង ដែលមកបណ្តាក់ទុននៅវៀតណាម។ ក្នុងដំណាក់កាលទី ១ ក្រុមហ៊ុន Besi រៀបចំការផលិតស៊ុមគំរូ និងគ្រឿងបន្លាស់បម្រើការវេចខ្ចប់បន្ទះឈីប។ ក្នុងដំណាក់កាលទី ២ ក្នុងរយៈពេលពី ២ ទៅ ៣ ឆ្នាំខាងមុខ ក្រុមហ៊ុនគ្រោងនឹងពង្រីករោងចក្រផលិតគ្រឿងម៉ាស៊ីនបម្រើការវេចខ្ចប់។

លោក Henk Jan Jonge Poerink អគ្គនាយករងក្រុមហ៊ុន Besi សកលបានឲ្យដឹងថា ក្នុងផែនការវិនិយោគគម្រោងនឹងផ្តល់ការងារធ្វើជូនពលករវៀតណាមរាប់ពាន់នាក់ ហើយក្លាយទៅជាដៃគូ និងអ្នកផ្គត់ផ្គង់គ្រឿងម៉ាស៊ីនវេចខ្ចប់បន្ទះឈីបទៅកាន់ទីផ្សារ ជួយលើកកំពស់ការអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor ក្នុងប្រទេស។  Besi ប្តេជ្ញារួមដំណើរជាមួយសហគ្រាស ជំរុញការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី semiconductor និងការបម្លាស់ទីបច្ចេកវិទ្យាបរទេសមកកាន់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ