ក្រុមហ៊ុន Vietnam Airlines ស្ថិតក្នុង Top ពាណិជ្ជសញ្ញាមានតម្លៃបំផុតទាំង ១០នៅវៀតណាម
(VOVWORLD) - យោងតាមរបាយការណ៍របស់ក្រុមហ៊ុនវាយតម្លៃពាណិជ្ជសញ្ញានាំមុខពិភពលោក Brand Finance គឺក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Arilines ជាសហគ្រាសមានតម្លៃពាណិជ្ជសញ្ញាធំទី៨នៅវៀតណាមក្នុងឆ្នាំ២០១៨។
ក្រុមហ៊ុន Vietnam Airlines ស្ថិតក្នុង Top ពាណិជ្ជសញ្ញាមានតម្លៃបំផុតទាំង ១០នៅវៀតណាម
|
ជាក់ស្តែងគឺ រហូតដល់ថ្ងៃទី១ខែមករាឆ្នាំ២០១៩ តម្លៃពាណិជ្ជសញ្ញារបស់ Vietnam Airlines ទទួលបាន៤១៦លានដុល្លាអាមេរិក កើនឡើង៣៤% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ទន្ទឹមនឹងនោះ តួនាទីនៃពាណិជ្ជសញ្ញាកំពុងបង្ហាញកាន់ តែច្បាស់ពីជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម។ ប្រសិនបើ ក្នុងឆ្នាំ ២០១៧ Brand Finance បានកំណត់តម្លៃពាណិជ្ជសញ្ញាដែលស្រូបយក ៨% នៃតម្លៃពាណិជ្ជកម្មសរុបរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គឺដល់ដំណាច់ឆ្នាំ ២០១៨ ចំនួននេះបានកើនឡើងដល់ ១០% ។
មុននេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines ត្រូវបានក្រសួងឧស្សាហ កម្មនិងពាណិជ្ជកម្មវៀតណាមនិងក្រុមប្រឹក្សាវាយតម្លៃពាណិជ្ជសញ្ញាជាតិលើកតម្កើងជាពាណិជ្ជសញ្ញាជាតិវៀតណាមក្នុងឆ្នាំ២០១៨។ នេះជាលើកទីពីរហើយដែល Vietnam Airlines ទទួលបានពាណិជ្ជសញ្ញាជាតិនិងជាម៉ាកតែមួយគត់នៅក្នុងវិស័យដឹកជញ្ជូនតាមជើងអាកាសដែលបានលើកតម្កើងនៅក្នុងកម្មវិធីពាណិជ្ជសញ្ញាជាតិឆ្នាំ ២០១៨ ៕