ក្រុមហាម៉ាសបានប្រកាសត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយអ៊ីស្រាអែល
(VOVWORLD) - នាថ្ងៃទី ២៩ ខែតុលា ចលនាឥស្លាមប្រដាប់អាវុធ ហាម៉ាស នៅតំបន់ហ្គាហ្សា បានប្រកាសត្រៀមខ្លួនជាស្រេចសម្រាប់ការចរចារលើកិច្ចព្រមព្រៀងដោះលែងមនុស្សជាង២០០នាក់ ដែលហាម៉ាស់បានចាប់ខ្លួននៅថ្ងៃទី ៧ ខែតុលា ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។
ប្រជាជនប៉ាឡេស្ទីនកាន់រូបថតអ្នកទោសដែលត្រូវបានអ៊ីស្រាអែលចាប់ខ្លួន។ |
ប្រមុខចលនាអ៊ីស្លាម ហាម៉ាស នៅតំបន់ហ្គាហ្សា លោក Yahya Sinwar បានធ្វើសេចក្តីប្រកាសខាងលើ និងបានអំពាវនាវដល់ទីភ្នាក់ងារ និងអង្គការនានាដែលធ្វើការគ្រប់គ្រងអ្នកទោស រៀបចំបញ្ជីឈ្មោះអ្នកទោសទាំងអស់ ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល ដោយគ្មានករណីលើកលែងណាមួយឡើយ ដើម្បីត្រៀមរៀបចំសម្រាប់ដំណាក់កាលបន្ទាប់៕