ក្រុមអ្នកកែសម្រួលនៃអនុគណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច-សង្គមមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាមស្រាវជ្រាវអំពីភាពជាក់ស្តែងនៃគោលនយោបាយរបស់អាមេរិក
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអាមេរិក ក្រុមអ្នកកែសម្រួលនៃអនុគណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច-សង្គមមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀត ណាម លោក Nguyen Chi Dung បានអញ្ជើញមកកាន់ទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី ១០ ខែកញ្ញា ហើយមានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ធនាគារពិភព(WTO) វិទ្យាស្ថានប៊្រុកឃី Brookings មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) និង Asia Group។
ទិដ្ឋភាពនៃជំនួបពិភាក្សា (រូថថត៖ TTXVN) |
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាម លើកនេះមានគោលបំណងចង់ផ្លាស់ប្តូរនិងស្រាវជ្រាវអំពីភាពជាក់ស្តែងនៃគោលនយោបាយនៅអាមេរិក ក៏ដូចជាសរុបរាល់យោបល់និងដំបូន្មានពីអ្នកជំនាញដើម្បីត្រៀមកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរបស់វៀតណាមនាពេលខាងមុខផងដែរ។ ក្នុងជំនួបការងារនេះ ភាគីទាំងពីរពិភាក្សាលើប្រធានបទជាច្រើនដូចជាបរិបទពិភពលោកនិងនិន្នាការសកលលោក គោលដៅនិងចក្ខុវិស័យ ដំណោះស្រាយចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ ក៏ដូចជា អំពីយុទ្ធសាស្ត្រ“ ខ្សែក្រវាត់និងផ្លូវ” របស់ចិន និងគំនិតផ្តួចផ្តើម“ មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក” របស់សហរដ្ឋអាមេរិកផងដែរ៕