ក្រុមអ្នកជំនាញរបស់ OPCW ពន្យារពេលអធិការកិច្ច Douma ដោយសារហេតុផលសន្តិសុខ

(VOVWORLD) -ដំណើររបស់ក្រុមអធិការចំណុះអង្គការហាមប្រាមអាវុធគីមី (OPCW) ទៅកាន់ទីកន្លែងកើតហេតុក្នុងការវាយប្រហាដែលសង្ស័យប្រើប្រាស់អាវុធគីមីនៅទីរួមស្រុក Douma របស់ស៊ីរី ត្រូវបានពន្យាពេល បន្ទាប់ពីករណីបាញ់រះ នាថ្ងៃទី ១៧ មេសា តម្រង់លើក្រុមការងារទទួលបន្ទុកវាយតម្លៃសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលកំពុងធ្វើដំណើរស៊ើបអង្កេតស្ថានការណ៍នៅទីនេះ។ 
ក្រុមអ្នកជំនាញរបស់ OPCW ពន្យារពេលអធិការកិច្ច Douma ដោយសារហេតុផលសន្តិសុខ - ảnh 1ក្រុមអ្នកជំនាញរបស់ OPCW ពន្យារពេលអធិការកិច្ច Douma ដោយសារហេតុផលសន្តិសុខ 

ថ្លែងមតិនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុង La Haye របស់ហូឡង់ អគ្គនាយក OPCW លោក Ahmet Uzumcu បានឲ្យដឹងថា៖ ករណីបាញរះពោលខាងលើបានបង្ខំឱ្យកងកម្លាំងសន្ដិសុខនៃអង្គការសហប្រជាជាតិត្រូវវិលត្រលប់ទៅវិញ។ ទន្ទឹមនឹងនេះ មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិបានចាត់ទុកថា៖ ករណីវាយប្រហារពោលខាងលើ គឺតម្រង់លើបុគ្គលិកសន្តិសុខ ដែលកំពុងអនុវត្តន៍ភារកិច្ចស៊ើងអង្កេតនៅ Douma។

នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅ OPCW លោក Peter Wilson បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ គឺមិនដឹងច្បាស់ថាតើនាពេលណាទើបក្រុមអធិការកិច្ចរបស់ OPCW នឹងអាចទៅកាន់ Douma ប្រកបដោយសុវត្ថិភាពឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ