ក្រុមអ្នកជំនាញ WHO ចាប់ផ្ដើមស៊ើបអង្កេតរកប្រភពវីរុសនៅចិន
(VOVWORLD) - ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរបានដកស្រង់ប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃដែលបានបញ្ជាក់ថាដំណើរការធ្វើចត្តាឡីស័កបានឆ្លើយតបនឹងស្តង់ដារ
ទីក្រុង Wuhan ប្រទេសចិន (រូបថត៖ AP) |
យោងតាមទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រនៅថ្ងៃទី ២៨ ខែមករា បានឲ្យដឹងថា ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក (WHO) បានទៅដល់ទីក្រុង Wuhan ប្រទេសចិនដើម្បីស៊ើបអង្កេតរកប្រភពជំងឺកូវីដ ១៩ បានបញ្ចប់រយៈពេល ១៤ ថ្ងៃ នៃការធ្វើចត្តាឡីស័ក ហើយចាប់ផ្តើមដំណើរការស៊ើបអង្កេត។ ក្រុមអ្នកជំនាញបានឡើងជិះឡានក្រុងដើម្បីចាកចេញពីសណ្ឋាគារធ្វើចត្តាឡីស័កនៅវេលាម៉ោងប្រមាណ ១៥ ម៉ោងក្នុងស្រុក (ម៉ោង ១៤ នៅប្រទេសវៀត ណាម)។
ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរបានដកស្រង់ប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃដែលបានបញ្ជាក់ថាដំណើរការធ្វើចត្តាឡីស័កបានឆ្លើយតបនឹងស្តង់ដារ
អន្តរជាតិ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ក្នុងអំឡុងពេលនៃការស៊ើបអង្កេតនោះ ក្រុមអ្នកជំនាញនឹងធ្វើការសំភាសន៍និង ពិភាក្សាគ្នា ព្រមទាំងគោរពបទប្បញ្ញត្តិក្នុងការប្រយុទ្ធប្រឆាំងជំងឺរបស់ចិនផងដែរ៕