ក្រុមឥស្លាមជ្រុលនិយម Houthi ដោះលែងជនបរទេសចំនួន ៦ នាក់
|
ក្រុមឥស្លាមជ្រុលនិយម Houthi ដោះលែងជនបរទេសចំនួន ៦ នាក់ (Image: VNA) |
(VOVworld) – បណ្ដាមន្ត្រី Yemen បានឲ្យដឹងថា៖ ក្រុមឥស្លាមជ្រុលនិយម
Shiite Houthi នៅប្រទេសនេះបានដោះលែងជនចំណាប់ខ្មាំងបរទេសចំនួន
៦ នាក់ នាថ្ងៃទី ២០ កញ្ញា ក្រោយរយៈពេល ៦ ខែចាប់ជាចំណាប់ខ្មាំង។
ក្រុមជ្រុលនិយមនេះមិនអធិប្បាយឬនាំចេញមូលហេតុបញ្ជាក់អំពីចំណាប់
ខ្មាំងនេះឡើយ។ គិតតាំងពីខែកញ្ញាឆ្នាំ ២០១៤ ក្រុមជ្រុលនិយម Houthi
ទន្ទ្រានកាន់កាប់ពាក់កណ្ដាលប្រទេស Yemen ក្នុងនោះមានរដ្ឋធានី Sanaa។
ជនបរទេសភាគច្រើនបានចាកចេញពីប្រទេសនេះបន្ទាប់ពីកងទ័ពចម្រុះ
ដឹកនាំដោយបណ្ដាប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតចាប់ផ្តើមការវាយប្រហារទៅ
លើជន Houthi នាថ្ងៃទី ២៦ មិនាសំដៅស្តារឡើងវិញសិទ្ធិគ្រប់គ្រងប្រទេស
ជាតិរបស់ប្រធានាធិបតី Abd Rabbu Hadi ៕