ក្រុមឧទ្ទាមតាលីបាន វាយប្រហារនិងសម្លាប់ទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថានរាប់សិបនាក់
(VOVWORLD) - នាថ្ងៃទី ១៧ ខែមីនា ក្រុមឧទ្ទាមតាលីបាន បានវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅភាគខាងជើងអាហ្វហ្គានីស្ថាន ដោយបណ្តាលឲ្យទាហាន ១៣ នាក់បានស្លាប់ និងបុគ្គលិកសន្តិសុខ ១០ នាក់រងរបួស។
ស្រុក Qaysar ខេត្ត Faryab អាហ្វហ្គានីស្ថាន |
ការប៉ះទង្គិចគ្នានេះ បានផ្ទុះឡើងបន្ទាប់ពីពួកខ្មាន់កំាំភ្លើងតាលីបាន បានវាយឆ្មក់លើបន្ទាយកងទ័ពជាតិនិងប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីសនៅក្នុងស្រុក Qaysar ខេត្ត Faryab ។ ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នានោះ កងទ័ពរដ្ឋាភិបាលក៏បាន កំទេចក្រុមឧទ្ទាម ១៥ នាក់ និងធ្វើឲ្យរងរបួសខ្មាន់កាំភ្លើងមួយចំនួនទៀតផង ដែរ៕