ក្រុមឧទ្ទាមឥស្លាម al-Shabab បន្តវាយប្រហារនៅ Kenya និង Somalia

(VOVWORLD) -នាថ្ងៃទី ១៥ ខែមិថុនា ដដែល ស្ថាប័នមានសមត្ថកិច្ច Somalia បានឲ្យដឹងថា មានមនុស្សចំនួន ៨ នាក់ ត្រូវស្លាប់ និង ១៦ នាក់ផ្សេងទៀតត្រូវរងរបួសក្នុងការបំផ្ទុះគ្រាប់បែករថយន្តមួយនៅប៉ុស្តិ៍ត្រួតពិនិត្យមួយ នៅជិតរដ្ឋសភានៅ រដ្ឋធានី Mogadishu នៃប្រទេសខ្លួន។

នាថ្ងៃទី ១៥ ខែមិថុនា ប៉ូលីស Kenya បានឲ្យដឹងថារថយន្តដឹកប៉ូលិសចំនួន ១១ នាក់ មួយគ្រឿង នៃប្រទេសនេះ កំពុងយាមល្បាតនៅតំបន់ Khorof-Harar និង Konton នៅតាមព្រំដែន Kenya និង Somalia ជាន់លើគគ្រាប់បែកកប់ក្នុងដី១ ធ្វើឲ្យ ប៉ូលីសយ៉ាងហោចណាស់ចំនួន ៨ នាក់ត្រូវស្លាប់។ មុននោះ មួយថ្ងៃ ប្រព័ន្ធផ្សព្វផ្សាយ Kenya បានផ្សាយព័ត៌មានថា ក្រុមឧទ្ទាមឥស្លាម al-Shabab បានបើកការវាយប្រហារនៅ Konton និងចាប់ឃុំខ្លួន ប៉ូលិសបំរុងចំនួនបីនាក់។

នាថ្ងៃទី ១៥ ខែមិថុនា ដដែល ស្ថាប័នមានសមត្ថកិច្ច Somalia បានឲ្យដឹងថា មានមនុស្សចំនួន ៨ នាក់ ត្រូវស្លាប់ និង ១៦ នាក់ផ្សេងទៀតត្រូវរងរបួសក្នុងការបំផ្ទុះគ្រាប់បែករថយន្តមួយនៅប៉ុស្តិ៍ត្រួតពិនិត្យមួយ នៅជិតរដ្ឋសភានៅ រដ្ឋធានី Mogadishu នៃប្រទេសខ្លួន។

អ្នកនាំពាក្យនៃក្រុមឧទ្ទាមឥស្លាម al-Shabab លោក Abdzheim Abu Musab បានប្រកាសថា al-Shabab បានអនុវត្តន៍ការវាយប្រហារពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ