ក្រុម G២០ កំណត់គោលដៅ ក្រៀគរថវិកាចំនួន ១,៥ ពាន់លានដុល្លារសម្រាប់មូលនិធិឆ្លើយតបនឹងជំងឺរាតត្បាតជាសកល
(VOVWORLD) - នៅថ្ងៃទី ១៧ ខែមិថុនា ប្រទេសឥណ្ឌូនេស៊ី ដែលកំពុងកាន់តំណែងជាប្រធានប្តូរវេននៃក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក (G២០) បានឲ្យដឹងថា ប្រទេសទាំងនេះបានកំណត់គោលដៅក្នុងឆ្នាំ២០២២នេះ ត្រូវកៀគរថវិកាចំនួន ១,៥ ពាន់លានដុល្លារសម្រាប់មូលនិធិឆ្លើយតបនឹងជំងឺរាតត្បាតជាសកល នាពេលអនាគត។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បានជូនដំណឹងថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) ឥណ្ឌូនេស៊ី សិង្ហបុរី និងអាល្លឺម៉ង់ បានប្តេជ្ញាចិត្តបរិច្ចាគថវិកាចំនួន ១,១ពាន់លានដុល្លារ ដល់មូលនិធិនេះ។ លោកសង្ឃឹមថា ក្រុម G២០ អាចសម្រេចបានគោលដៅ ១,៥ ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំ ២០២២ ហើយគ្រោងនឹងចលនាបន្ថែមថវិកាប្រហាក់ប្រហែលគ្នានៅឆ្នាំ ២០២៣។
នាពេលកន្លងមក សមាជិក G២០ បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ ក្នុងការបង្កើតមូលនិធិដែលមានថវិការាប់ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយថវិកាដល់សកម្មភាពឃ្លាំមើល ការស្រាវជ្រាវ និងការចាក់វ៉ាក់សាំងនៅបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម ក៏ដូចជាប្រទេសដទៃទៀតផងដែរ៕