ក្រុម G20 ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌

(VOVWORLD) - អគ្គនាយកនៃនាយកដ្ឋានវប្បធម៌ឥណ្ឌូនេស៊ី លោក Hilmar Farid បានឲ្យដឹងថា កិច្ចប្រជុំ SOM G20 លើកដំបូងស្តីពីវប្បធម៌បានពិភាក្សាលើបញ្ហាសំខាន់ៗចំនួន ៥ រួមមានៈ តួនាទីនៃវប្បធម៌ជាកត្តាជំរុញនៃការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព;

សន្និសីទអនឡាញរបស់មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកវប្បធម៌នៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍និងរីកចម្រើនឈានមុខគេរបស់ពិភពលោក (SOM G20) បានប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែមេសា ដោយមានការចូលរួមពីតំណាងវប្បធម៌មកពីប្រទេសចំនួន ៣០។

អគ្គនាយកនៃនាយកដ្ឋានវប្បធម៌ឥណ្ឌូនេស៊ី  លោក Hilmar Farid បានឲ្យដឹងថា កិច្ចប្រជុំ SOM G20 លើកដំបូងស្តីពីវប្បធម៌បានពិភាក្សាលើបញ្ហាសំខាន់ៗចំនួន ៥ រួមមានៈ តួនាទីនៃវប្បធម៌ជាកត្តាជំរុញនៃការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព; ផលប៉ះពាល់សេដ្ឋកិច្ច បរិស្ថាន និងសង្គមពីគោលនយោបាយផ្អែកលើវប្បធម៌; ប្រព័ន្ធផ្សព្វផ្សាយវប្បធម៌; ការគ្រប់គ្រងធនធានវប្បធម៌ដើម្បីលើកកម្ពស់របៀបរស់នៅប្រកបដោយនិរន្តរភាពនៅថ្នាក់មូលដ្ឋាន; ការអភិក្រមដោយសមធម៌ក្នុងឱកាសវប្បធម៌និងសេដ្ឋកិច្ច និងការកៀងគរធនធានអន្តរជាតិ ដើម្បីពន្លឿនការស្តារឡើងវិញនូវសិល្បៈនិងវប្បធម៌ក្រោយជំងឺកូវីដ-១៩។

សូមគូសបញ្ជាក់ថា SOM G20 ត្រូវបានរៀបចំឡើងសំដៅត្រៀមឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ G20 (CMM) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ីខែកញ្ញាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ