ក្រុម G7 ខ្វែងគំនិតគ្នាអំពីក្របខ័ណ្ឌពេលវេលា​ដើម្បីលុបបំបាត់​ថាមពលធ្យូងថ្ម

(VOVWORLD) - នាថ្ងៃទី ២៦ ខែឧសភា រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃក្រុមប្រទេសឧស្សាហកម្ម អភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក(G7) បានចាប់ផ្តើមកិច្ចប្រជុំនៅទីក្រុងប៊ែរឡាំង (អាល្លឺម៉ង់) ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌពេលវេលាជាក់ស្តែងក្នុងការលុបបំបាត់ថាមពលធ្យូងថ្មជាបណ្តើរៗ។
ក្រុម G7 ខ្វែងគំនិតគ្នាអំពីក្របខ័ណ្ឌពេលវេលា​ដើម្បីលុបបំបាត់​ថាមពលធ្យូងថ្ម - ảnh 1រូបភាព៖ AFP/TTXVN

កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេស G7 ស្តីពីបរិស្ថាន អាកាសធាតុ និងថាមពល។

អាល្លឺម៉ង់ ប្រទេសដែលកំពុងកាន់តំណែងជាប្រធាន G7 ឆ្នាំ២០២២នេះ បានស្នើថា នៅក្នុងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំ បណ្តារដ្ឋមន្ត្រីនឹងកំណត់គោលដៅនៃការលុបបំបាត់ការផលិតថាមពលពីធ្យូងថ្មនៅត្រឹមឆ្នាំ ២០៣០។ សំណើនេះទទួលបានការគាំទ្រពីបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត និងកាណាដា ប៉ុន្តែប្រទេសមួយចំនួនមិនបានបង្ហាញពីសុច្ឆន្ទៈចំពោះគំនិតខាងលើនោះទេ។ ភាគីជប៉ុនបានបដិសេធ មិនប្តេជ្ញាចំពោះក្របខ័ណ្ឌពេលវេលាជាក់ស្តែងមួយសម្រាប់ការលុបបំបាត់ថាមពលធ្យូងថ្ម ខណៈពេលដែលអាមេរិកបានឲ្យដឹងថា ខ្លួននឹងអនុវត្តន៍គោលដៅទាំងនេះនៅទសវត្សរ៍ឆ្នាំ ២០៣០៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ