ក្រុម G7 គំរាមកំហែងបង្កើនការដាក់ទណ្ឌកម្មជាមួយរុស្ស៊ី


ក្រុម G7 គំរាមកំហែងបង្កើនការដាក់ទណ្ឌកម្មជាមួយរុស្ស៊ី - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីអាមេរិក John Kerry (Reuters)


       Vovworld-រាត្រីថ្ងៃទី២៤មិនា បណ្ដាប្រទេស G7 បានចេញសេចក្តី​ថ្លែងការ​រួម​
គំរាម​កំហែងបង្កើនការដាក់ទណ្ឌកម្មចំពោះរុស្ស៊ីដោយទាក់ទិនដល់វិបត្តិនៅ​
អ៊ុយក្រែន ទន្ទឹមនឹងនោះធ្វើពហិការសន្និសីទកំពូល G8 នៅទីក្រុង Sochi (រុស្ស៊ី)​នា
ខែមិថុនា​ខាង​មុខ។ នៅខាងក្រៅសន្និសីទកំពូលសន្តិសុខនុយគ្លេអ៊ែលើកទី៣​នៅ
ទីក្រុងឡាអេ (ហូឡង់) បន្ទាប់ពីកិច្ចប្រជុំបណ្ដាប្រទេស G7 រួមមានអង់គ្លេស បារាំង​
អាមេរិក អាល្លឺម៉ង់ អ៊ីតាលី ជប៉ុននិងកាណាដា ដោយប្រធានាធិបតី​អាមេរិក Barack
Obama ធ្វើជាអធិបតី ក្រុម G7 បានអំពាវនាវរុស្ស៊ីបំផុសការសន្ទនា​ជាមួយអ៊ុយក្រែន​
តាមរយៈ​អន្តរការីអន្តរជាតិ។ G7 ក៏សំរេចចិត្តលុបចោលសន្និសីទកំពូល G8 (រួម​
មាន​ប្រទេស G7 និងរុស្ស៊ី) នាពេលខាងមុខនៅទីក្រុង Sochi។ ក្រុមប្រទេស G7
ប្រកាសថា សន្និសីទមួយនឹងបានរៀបចំឡើងនៅទីក្រុង Brussels (ប្រទេសបែល
ហ្ស៊ីក)។ នាបច្ចុប្បន្នរុស្ស៊ីមិនទាន់ដាក់ចេញប្រតិកម្មជាផ្លូវការចំពោះ​សេចក្តី​ប្រកាស​
របស់​ក្រុម G7។ ប៉ុន្តែថ្លែងមតិបន្ទាប់ពីជំនួបសន្ទនាជាមួយ​សមភាគី​អាមេរិក John
Kerry នៅឡាអេរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា រុស្ស៊ីមិន​
ខំប្រឹងប្រែង​រក្សា G8 ពីព្រោះនេះជាវេទិការមួយមិនផ្លូវការ គ្មានប្រទេស​ណា​មាន
សិទ្ធិប្រគល់​សំបុត្រ​ចូលរួមរឺដេញប្រទេសណាចេញពីក្រុមឡើយ។
​​​​     

     ក្រុមបណ្ដាប្រទេសឧស្សាហកម្ម G7 បានស្វាគមន៍ការគាំទ្ររបស់រុស្ស៊ីចំពោះ
សេចក្តីសម្រេចអំពីការចាត់តាំងគណៈប្រតិភូនៃអង្គការសន្តិសុខនិងសហប្រ
តិបត្តិការអឺរ៉ុប  (OSCE) មកត្រួតពិនិត្យស្ថានភាពនៅអ៊ុយក្រែន ព្រមទាំងអំពាវនាវ
ដោះស្រាយវិបត្តិនៅអ៊ុយក្រែនដោយសន្តិវិធី។ តាមសេចក្តីថ្លែងការរួមរបស់កិច្ចប្រជុំ
វិសាមាញ្ញរបស់ក្រុម G7 នាថ្ងៃទី ២៤ មិនា ដោយការធ្វើជាអធិបតីរបស់អាមេរិកនៅ
ខាងក្រៅសន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី ៣ នៅទីក្រុងឡាអេរ(ហូឡង់)
បានឲ្យដឹងថា៖ គណៈកម្មាធិការអឺរ៉ុបនិងក្រុមប្រឹក្សាអឺរ៉ុបបានអំពានាវឲ្យរុស្ស៊ីស្វែង
រកវិធានការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ក៏ដូចជា នាំចេញជំហានជាបន្តសំរាប់ G7 ដើម្បីជួយឧប្ថម្ភប្រទេសអឺរ៉ុបខាងកើតនេះ។

ក្រៅពីការមិនទទួលស្គាល់លទ្ធផលនៃការបោះប្រជាមតិនៅឧបទ្វីប Crimea ក្រុម
G7 នៅគំរាមបង្កើនទណ្ឌកម្មសេដ្ឋកិច្ចចំពោះរុស្ស៊ីផងដែរ។ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Herman Van Rompuy បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំរបស់
G7 បានឯកភាពមិនចូលរួមសន្និសីទកំពូលរបស់ G8 (រួមមានបណ្ដាប្រទេស G7 និង
រុស្ស៊ី) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Sochi (រុស្ស៊ី) និងផ្លាស់ប្តូរទីកន្លែងរៀបចំ
សន្និសីទ G7 នៅទីក្រុង Brussels របស់បែលហ្ស៊ីកនាខែមិថុនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ