ក្រុម P5+1 និងអ៊ីរ៉ង់ត្រូវលើកពេលការចរចារនុយគ្លេអ៊ែទៅឆ្នាំ២០១៥

ក្រុម P5+1 និងអ៊ីរ៉ង់ត្រូវលើកពេលការចរចារនុយគ្លេអ៊ែទៅឆ្នាំ២០១៥ - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ថ្លែងមតិនៅវង់ចរចារ (EPA)

        Vovworld-ក្រោយរយៈពេល១សប្ដាហ៍ចរចារ អ៊ីរ៉ង់និងក្រុម P5+1 (រួមមាន
​ប្រទេស​សមាជិក​អចិន្ត្រៃយ៍ចំនួន៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា​ជាតិ
​និង​អាល្លឺម៉ង់) មិនអាចឈានទៅការស្រុះចិត្តគំនិតដើម្បីទទួលបានកិច្ច​ព្រមព្រៀង
លើ​គ្រប់​វិស័យអំពីកម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់។ ថ្លែងមតិនាថ្ងៃទី២៤​វិច្ឆិកា​នៅទីក្រុង
Vienna អូទ្រីស រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Phillip Hammond បានឲ្យដឹងថា
បណ្ដាភាគីបានសំរេចចិត្តដាក់កាលកំណត់ថ្មីនា​ថ្ងៃទី​១កក្កដាឆ្នាំ២០១៥។ ក្នុងរយៈ​
ពេលពន្យាពេលនេះ អ៊ីរ៉ង់នឹងបន្តបានទទួល​ចំនួនប្រាក់ប្រមាណ៧០០លានដុល្លារ​
អាមេរិកក្នុងមួយខែក្នុងខ្ទង់ប្រាក់នៃ​ប្រទេសនេះនៅបណ្ដាធនាគារបរទេស។

        ក្នុងប្រតិកម្មថ្មីបំផុតនាថ្ងៃទី២៤វិច្ឆិកា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin
Netayahu បានសង្ដែងការសប្បាយរីករាយចំពោះការដែលអ៊ីរ៉ង់​និង​ក្រុម P5+1 មិន​
អាច​ឆ្លើយតបបានកាលបរិច្ឆេតចុងក្រោយសំរាប់ការទទួល​បាន​កិច្ចព្រមព្រៀងលើ
​គ្រប់វិស័យមួយស្ដីពីកម្មវិធីនុយគ្លេអ៊ែរបស់ Tehran។ ខណៈ​ពេលនោះរដ្ឋមន្ត្រីការ​
បរទេសរុស្ស៊ិលោក Sergei Lavrov សង្ឃឹមថាក្នុងអំឡុង៣​ដល់​៤ខែខាងមុខបណ្ដា​ភាគី
​ចរចារនឹងឯកភាពគោលការណ៍សារវន្តអំពីឯកសារ​ចុងក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ