ក្រោយអាធិបតីភាពរបស់អគ្គលេខាគណៈកម្មធិការមជ្ឃឹមបក្សកុម្មុយនិស្តវៀតណាម
Nguyen Phu Trong នាព្រឹកថ្ងៃទី ២៦ មេសា នៅទីក្រុងហាណូយ ការិយាល័យនយោ
បាយ គណៈកម្មាធិការមជ្ឍឹមបក្ស បានប្រជុំផ្តល់យោបល់អំពីបញ្ហាសេដ្ឋកិច្ចសង្គម
មួយចំនួន ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១២។ ការិយាល័យនយោបាយបានចាត់
ទុកថា៖ ពីឥឡូវនេះ ដល់ចុងឆ្នាំ ២០១២ ស្ថានការណ៍សេដ្ឋកិច្ចលើសកលលោកនិង
ក្នុងប្រទេស នៅមានការលំបាក់សាកល្បងជាច្រើន។ ដូច្នេះ យើងត្រូវធានាអនុវត្ត
គោលដៅរាំងស្កាត់អតិផរណា ឆ្នាំ ២០១២ នៅកំរិត ៨% ដល់ ៩% និងស្ថិរភាពម៉ាក្រូ
សេដ្ឋកិច្ច ដោយផ្អែកលើមូដ្ឋានគោលនយោបាយសារពើព័ន្ធ។ ការិយាល័យនយោ
បាយបានឯកភាព អំពីការប្រមូលផ្តុំដោះស្រាយការលំបាក់ឲ្យអង្គភាព អាជីវកម្ម បង្កលក្ខណៈជំរុញផលិតកម្ម ផ្សាភ្ជាប់ជាមួយការរៀបចំរចណាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញ។ ទន្ទឹមនឹងនោះ ត្រូវជំរុញយ៉ាងខ្លាំងបណ្ដាគោលបយោបាយធានា សុខុមា
លភាពសង្គម កាត់បន្ថយភាពក្រីក្រដោយចីរភាព បង្កើនការទប់ទល់នឹងគ្រោះធមជាតិ ការពារប្រភពធនធាននិងបរិស្ថាន។ អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖
“ខ្ញុំយល់ព្រមចំពោះការងារមាពេលខាងមុខ៖ យើងត្រូវរក្សារការរាំងស្កាត់អាតិផរណា
នៅកំរិតក្រោមលេខមួយខ្ទង់ ការធានាកំណើនសេដ្ឋកិច្ចនៅកំរិត ៦% ចំណាយហស់
កំរិតថវិការជាតិ គឺ ៤,៨%។ បណ្ដាតួរលេខនេះ ឆ្លុះបញ្ចាំង បាន ការរាំងស្កាត់អតិផរណា
ផងនិងធានាកំណើនសមស្រប ផង៕
|
(Image: Internet) |