ការិយាល័យនយោបាយអំពាវនាវឲ្យប្រជាជនវៀតណាមទាំងមូលសាមគ្គីគ្នាឈ្នះលើជំងឺរាតត្បាត Covid-19

(VOVWORLD) - នៅក្នុងកិច្ចប្រជុំថ្ងៃទី២០មីនា បន្ទាប់ពីស្ដាប់របាយការណ៍របស់គណៈ កម្មការជំនាញបក្សនៃរដ្ឋាភិបាលជម្រាបអំពីស្ថានភាពបង្ការ ទប់ស្កាត់ជំងឺ Covid-19 និងមតិរបស់ស្ថាប័នពាក់ព័ន្ធនានា ការិយាល័យនយោបាយវៀតណាមបាន ពិភាក្សាហើយចេញសន្និដ្ឋានស្ដីពីការងារបង្ការទប់ស្កាត់ជំងឺ Covid-19។
ការិយាល័យនយោបាយអំពាវនាវឲ្យប្រជាជនវៀតណាមទាំងមូលសាមគ្គីគ្នាឈ្នះលើជំងឺរាតត្បាត Covid-19 - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំរបស់ការិយាល័យនយោបាយស្ដីពីការងារបង្ការ ទប់ស្កាត់ជំងឺ Covid-19 (រូបថត៖ TTXVN) 

  សន្និដ្ឋាន បានលើកច្បាស់ថា នាបច្ចុប្បន្ន ស្ថានភាពជំងឺនៅតែមាន ការវិវត្តន៍ដ៏ស្មុគស្មាញ ពិបាកទាយទុកជាមុន ដែលកំពុងប៉ះពាល់គ្រប់ជ្រុង ជ្រោយទៅលើសេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខនិងជីវភាពរស់នៅ របស់ប្រជាជន ហើយពិបាកព្យាករណ៍ពេលវេលាបញ្ចប់យ៉ាងត្រឹមត្រូវផង ដែរ។ វៀតណាមកំពុងប្រឈមនឹងគ្រោះអាសន្នធំៗអំពីការរីករាលដាលជំងឺ ហេតុដូច្នេះត្រូវតែប្រមូលអារម្មណ៍ដើម្បីគ្រប់គ្រងស្ថានភាព កុំឲ្យមើលងាយ និងធូរស្រាលនោះទេ។ ដោយមានការស្រុះចិត្តគំនិត ការប្ដេជ្ញាចិត្តរបស់ បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល វៀតណាមជឿជាក់ថា នឹងរាំងខ្ទប់ជំងឺរាតត្បាតនេះ ស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់ៗ និងធានា សន្តិសុខសង្គម។

        ក្នុងពេលវេលាដ៏លំបាកនិងស្មុគស្មាញនេះ ការិយាល័យនយោបាយ អំពាវនាវឲ្យជនរួមជាតិនិងយុទ្ធជនទូទាំងប្រទេស សាមគ្គីគ្នាជាធ្លុងមួយ ស្រុះឆ័ន្ទៈ ស្រុះសកម្មភាព និងចូលរួមការងារបង្ការ ទប់ស្កាត់ជំងឺយ៉ាង ខ្លាំងក្លាថែមទៀត។ វៀតណាមនឹងយកឈ្នះលើជំងឺ Covid-19 ជាពុំខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ