ការរកឃើញថ្មីជាច្រើនអំពី Son Doong ដែលជារូងភ្នំធំបំផុតលើពិភពលោក
(VOVWORLD) - លទ្ធផលពិនិត្យមើលនេះបានបើកចេញការរក ឃើញថ្មីមួយអំពីប្រព័ន្ធរូងភ្នំក្រោមដីដែលស្ថិតនៅក្រោមកម្រិតនីវ៉ូទឹកសមុទ្រនៅ តាមតំបន់ឧទ្យានជាតិ Phong Nha – Ke Bang ព្រមទាំងរួមចំណែកទៅក្នុងការ អភិវឌ្ឍទេសចរណ៍នៅតំបន់ផងដែរ។
ទោះបីជាមានរូងភ្នំចំនួន៣៥០កន្លែងនៅតាមតំបន់ឧទ្យានជាតិ Phong Nha –Ke Bang និងរូងភ្នំផ្សេងទៀតចំនួន២០កន្លែងនៅតំបន់ជុំវិញ ត្រូវបានចូលទៅដល់ហើយក្ដី ប៉ុន្តែនេះគ្រាន់តែជាចំណែកមួយនៃតំបន់នេះប៉ុណ្ណោះ។ ក្នុងនោះ Son Doong ដែលជារូងភ្នំធំបំផុតលើពិភពលោក នៅតែមាន អាថិ៍កំបាំងជាច្រើន។ នោះគឺជាការអះអាងរបស់ក្រុមអ្នករុករកនៃសមាគមន៍រូងភ្នំរាជ្យវង្សានុវង្សអង់គ្លេស (BCRA) បន្ទាប់ពីដំណើរពិនិត្យមើលទន្លេក្រោមដីក្នុងរូងភ្នំ Son Doong ចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៤ ខែមេសា។ លទ្ធផលពិនិត្យមើលនេះបានបើកចេញការរក ឃើញថ្មីមួយអំពីប្រព័ន្ធរូងភ្នំក្រោមដីដែលស្ថិតនៅក្រោមកម្រិតនីវ៉ូទឹកសមុទ្រនៅ តាមតំបន់ឧទ្យានជាតិ Phong Nha – Ke Bang ព្រមទាំងរួមចំណែកទៅក្នុងការ អភិវឌ្ឍទេសចរណ៍នៅតំបន់ផងដែរ។
ក្រុមអ្នកមូជទឹកដែលចូលរួមដំណើរពិនិត្យមើលនេះ សុទ្ធតែជាអ្នកជំនាញ មុជទឹកក្នុងរូងភ្នំលំដាប់ជួរមុខលើពិភពលោក។ គោលដៅដំបូងនៃក្រុមអ្នករុករក នេះ គឺស្វែងរកកំណាត់រូងភ្នំក្រោមដីដែលតភ្ជាប់រូងភ្នំ Son Doong និងរូងភ្នំ Thung ប៉ុន្តែក្រុមអ្នករុករកបានរកឃើញប្រព័ន្ធរូងភ្នំក្រោមដីផ្សេងមួយនៅជម្រៅ៦០ម៉ែត្រ ហើយចុះកាន់តែជ្រៅគឺរូងភ្នំនេះកាន់តែធំទូលាយថែមទៀត។
ជាមួយការរកឃើញថ្មីៗនេះ ឧទ្យានជាតិ Phong Nha – Ke Bang នឹងបន្ត ជាពិភពអាថិ៍កំបាំងចំពោះមជ្ឈដ្ឋានអ្នករុករកនាពេលខាងមុខ។ រូងភ្នំ Son Doong និយាយដោយឡែកនិងខេត្ត Quang Binh និយាយរួម ក៏មានលក្ខណៈងាយ ស្រួលជាច្រើនដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ផ្សងព្រេង អាស្រ័យដោយប្រព័ន្ធ រូងភ្នំនិងព្រៃភ្នំដ៏សម្បូរបែប ផងដែរ៕