ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅថ្ងៃទី ២០ ខែធ្នូ
(VOVWORLD) - យោងតាមគេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ២០ ខែធ្នូ (ម៉ោងនៅវៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៧៦.៦១៨.៤៧៨ ករណី ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១.៦៩១.៧៦៥ នាក់។
រូបថតឧទាហរណ៍ (ប្រភព៖VNA) |
ចំនួនអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលបច្ចុប្បន្នមានចំនួន ៥៣.៧៤៥.៨១៩ នាក់។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងគ្រោះដោយការរីករាលដាលនៃជំងឺរាតត្បាតដែលមានចំនួន ១៨.០៧៧.៧៦៨ ករណីនិងមានអ្នកស្លាប់ ៣២.៤០១ នាក់។ នៅពីក្រោយសហរដ្ឋអាមេរិកមានប្រទេសឥណ្ឌាមានអ្នកឆ្លងចំនួន ១០.០៣១.៦៥៩ នាក់ និងមានអ្នកស្លាប់ចំនួន ១៤៥.៥១៣ នាក់ និងប្រេស៊ីលមានអ្នកឆ្លងចំនួន ៧.២១៣.១៥៥ នាក់និង មាន ១៨៦.៣៥៦ នាក់បានស្លាប់។
នាថ្ងៃទី ១៩ ខែធ្នូ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាខ្លួនកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអង់គ្លេសអំពីការផ្លាស់ប្តូរថ្មីនៃវីរុស SARS-CoV-2 ដែលបណ្តាលឱ្យមានការឆ្លងជំងឺកូវីដ១៩។នៅលើបណ្តាញសង្គម Twitter អង្គការសុខភាពពិភពលោកបានបញ្ជាក់ថាមន្រ្តីអង់គ្លេសនឹងបន្តចែករំលែកព័ត៌មានលទ្ធផលនៃការស្រាវជ្រាវនិងការវិភាគបច្ចុប្បន្នជាមួយអង្គការនេះ។ អង្គការសុខភាពពិភពលោកនឹងធ្វើបច្ចុប្បន្នភាពបណ្តាប្រទេសសមាជិកនិងពលរដ្ឋអំពីលក្ខណៈសម្បត្តិនិងផលប៉ះពាល់នៃប្រែប្រួលថ្មីនៃវីរុស SARS-CoV-2 ៕