ការរងឥទ្ធិពលអាក្រក់ក្នុងករណីក្រិកត្រូវចាកចេញពី Eurozone


ការរងឥទ្ធិពលអាក្រក់ក្នុងករណីក្រិកត្រូវចាកចេញពី Eurozone - ảnh 1
ការរងឥទ្ធិពលអាក្រក់ក្នុងករណីក្រិកត្រូវចាកចេញពី Eurozone (Image: VNA)

(VOVworld) – ការដែលក្រិកត្រូវចាកចេញពីតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) នឹងជះ ឥទ្ធិពលអាក្រក់យូរអង្វែងទៅលើខឿនសេដ្ឋកិច្ចនៃប្រទេសនេះ ក៏ដូចជា គំរោង
ការណ៍ សេដ្ឋកិច្ចនយោបាយមហិច្ឆតារបស់សហភាពអឺរ៉ុប (EU)។ នេះគឺជាពាក្យ
ព្រមានរបស់ អតីតប្រធានក្រុមប្រឹក្សារអឺរ៉ុប (EC) លោក Herman Van Rompuy។
ថ្លែងមតិនៅ សន្និសីទមួយនៅទីក្រុង Brussels បែលហ្ស៊ីក នាថ្ងៃទី ១៧ មិថុនា
លោក Rompuy បានទទួលបញ្ជាក់ថា៖ ការចាកចេញពី Eurozone របស់ក្រិកនឹង
ធ្វើឲ្យប្រជាពលរដ្ឋនៃ ប្រទេសនេះរងឥទ្ធិពលដ៏ធ្ងន់ធ្ងរបំផុត ព្រមទាំង គិត្តិនាម
របស់ Eurozone ក៏រងឥទ្ធិពល ផងដែរ។ បន្ទាប់នោះ វិបត្តិព្រមៗគ្នាមួយអាចកើត
មានឡើងចំពោះប្រទេសជាសមាជិក ផ្សេងៗទៀត។ អតីតប្រធាន EC បានដាស់
តឿនភាគីនានាពិនិត្យមើលឡើងវិញ ឥទ្ធិពលខាងនយោបាយនិងនយោបាយ
ភូមិសាស្ត្រនៃការពិតជាក់ស្តែងដ៏អព័្ទអួរនេះជំនួសឲ្យការយកចិត្តទុកដាក់ដល់
បញ្ហាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែ ប៉ុណ្ណោះ។ នាថ្ងៃ ដ៏ដែល ធនាគារកណ្ដាលក្រិក
បានព្រមានថា៖ ប្រទេសនេះអាចចាកចេញពី Eurozone និង EU ប្រសិនបើ មិនទទួលបានកិច្ចព្រមព្រៀងអំពីជំនួយឧបត្ថម្ភខាងហិរញ្ញវត្ថុជាមួយបណ្ដាម្ចាស់
បំណុលអន្តរជាតិបាននោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ