ការរញ្ជួយដីជាបន្តបន្ទាប់ចំនួន ២ កើតឡើងខេត្ត Sichuan ភាគនីរតីចិន

(VOVworld) – មនុស្សយ៉ាងតិចបំផុតចំនួន ២៤ នាក់ត្រូវស្លាប់និងផ្ទះរាប់ពាន់ខ្នង់
ត្រូវបានខូចខាត បន្ទាប់ពីការរញ្ជួយដីជាបន្តបន្ទាប់ចំនួន ២ ដែលមានកំរិត ៤.៨
richter និង ៤.២ richter បានកើតឡើង នាព្រឹកថ្ងៃទី ២៥ មេសា នៅទីក្រុង Yibin
នៅខេត្ត Sichuan ភាគនីរតីចិន។ នាបច្ចុប្បន្ន មជ្ឈដ្ឋានមន្ត្រីក្នុងតំបន់បន្តផ្តល់
ព័ត៌មានទាន់ហេតុការណ៍អំពីជនរងគ្រោះនិងមហន្តរាយតទៅទៀត។ ក្នុងរយៈ ពេលប៉ុន្មានថ្ងៃជាបន្តបន្ទាប់ បណ្ដាតំបន់ក្នុងខេត្ត Sichuan បានរងឥទ្ធិពលដ៏ធ្ងន់ ធ្ងរដោយការរញ្ជួយដីមានតំរិត ៧ richter ដែលបានកើតឡើងនៅស្រុក Lusan
ចំណុះទីក្រុង Ya’an នាថ្ងៃទី ២០ មេសា។ ការងារជំនះពុះពារលើផលវិបាក់នៃ គ្រោះធម្មជាតិកំពុងប្រព្រឹត្តទៅយ៉ាងឆាប់ៗ។ នាថ្ងៃទី ២៤ មេសា គណៈកម្មាធិការ សុខាភិបាលនិងផែនការគ្រួសារចិនបានឲ្យដឹងថា៖ បុគ្គលិកសុខាភិបាលចំនួន
១២ ពាន់ នាក់ត្រូវបានបញ្ចូនទៅកាន់ភូមិចំនួន ៩៥ នៅស្រុក Lusan និងស្រុក
Baoxing ខេត្ត Sichuan ដើម្បីជួយសង្គ្រោះជនរងគ្រោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ