ការរញ្ជួល៥.៨រ៉ិចទ័របន្ថែមទៀត កើតឡើងក្រោយរញ្ជួយដី ៧.៥រ៉ិចទ័រ លើភាគខាងត្បូងម៉ិចស៊ីកូ ខណៈអាជ្ញាធរកំពុងព
(VOVWORLD) -នាព្រឹកថ្ងៃសៅរ៍ទី១៧ខែកុម្ភៈឆ្នាំ២០១៨ ការរញ្ជួលដីដែលមានកម្រិត ៥.៨រ៉ិចទ័រ បានកើតមានឡើងនៅរយៈពេល ១ម៉ោង ក្រោយពីគ្រោះរញ្ជួយដី ដ៏កក្រើក ៧.៥រ៉ិចទ័រ បានវាយប្រហារទីក្រុង Pinotepa Nacional
ការរញ្ជួលនៅភាគខាងត្បូងម៉ិចស៊ីកូ
|
នាព្រឹកថ្ងៃសៅរ៍ទី១៧ខែកុម្ភៈឆ្នាំ២០១៨ ការរញ្ជួលដីដែលមានកម្រិត ៥.៨រ៉ិចទ័រ បានកើតមានឡើងនៅរយៈពេល ១ម៉ោង ក្រោយពីគ្រោះរញ្ជួយដី ដ៏កក្រើក ៧.៥រ៉ិចទ័រ បានវាយប្រហារទីក្រុង Pinotepa Nacional (ភាគខាងត្បូង ប្រទេសម៉ិចស៊ីកូ) និងនាំឲ្យរដ្ឋធានីម៉ិចស៊ីកូស៊ីធីទាំងមូល រងគ្រោះដោយការរញ្ជួលនេះ។
រហូតមកទល់នឹងពេលនេះ ទំហំនៃការខូចខាត ឬក៏ចំនួនមនុស្សរងគ្រោះ នៅមិនទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែអាជ្ញាធរម៉ិចស៊ីកូបានអះអាងថា ខ្លួនកំពុងតែធ្វើការត្រួតពិនិត្យ ចំពោះផលប៉ះពាល់នានា ដែលអាចកើតមានឡើង៕