ការរៀបចំផែនការនៃបណ្តាញអង្គការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់ឆ្នាំ ២០២១ - ២០៣០

(VOVWORLD) - គោលបំណងនៃការបង្កើតផែនការនេះគឺដើម្បីអនុវត្តន៍ជាក់ស្តែងនៃគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ស្តីពីទិសដៅអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងច្នៃប្រឌិត ជាពិសេស តភ្ជាប់តំបន់ដែលមានជាប់ពាក់ព័ន្ធតាមផែនការមេរបស់ប្រទេសជាតិ។ 

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ទើបបានចុះហត្ថលេខានិងអនុម័តលើសេចក្តីសម្រេចស្តីពីភារកិច្ចរៀបចំផែនការនៃបណ្តាញអង្គការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់ឆ្នាំ ២០២១ - ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៥០។ គោលបំណងនៃការបង្កើតផែនការនេះគឺដើម្បីអនុវត្តន៍ជាក់ស្តែងនៃគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ស្តីពីទិសដៅអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងច្នៃប្រឌិត ជាពិសេស តភ្ជាប់តំបន់ដែលមានជាប់ពាក់ព័ន្ធតាមផែនការមេរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ បង្កើតបណ្តាញនៃអង្គការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលបានបំពេញគោលដៅនៃការជម្រុញឱ្យបានទូលំទូលាយនិងស៊ីចង្វាក់គ្នានៃកិច្ចការផ្លាស់ប្តូរថ្មី ឧស្សាហូបនីយកម្មនិងទំនើបកម្មនៃប្រទេសជាតិ។ ជាមួយគ្នានោះ រៀបចំផែនការធ្វើជាមូលដ្ឋានសម្រាប់កសាងផែនការវិនិយោគសាធារណៈរយៈពេលមធ្យមនៅទូទាំងប្រទេស លើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ធានាលក្ខណៈវិទ្យាសាស្ត្រ ភាពបើកចំហ តម្លាភាពនិងប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ