ការរុះរើអាវុធ និងបុស្តិ៍យាមនៅព្រំដែនប្រទេសកូរ៉េទាំងពីរ
(VOVWORLD) - ក្រសួងការពារជាតិកូរ៉េខាងត្បូងបាន ជូនដំណឹងថាប្រទេសកូរ៉េទាំងពីរនិងបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ (ស.ប.ប) នាថ្ងៃទី២២ខែតុលាបានឯកភាពគ្នារុះរើកាំភ្លើងគ្រប់ប្រភេទនិងបុស្តិ៍យាមចេញពីតំបន់សន្តិសុខរួម (JSA) ចំណុះតំបន់គ្មានយោធាអន្តរកូរ៉េ (DMZ) ក្នុងសប្តាហ៍នេះ។
តំបន់សន្តិសុខរួម (JSA) ចំណុះតំបន់គ្មានយោធាអន្តរកូរ៉េ (DMZ) |
ក្នុងសេចក្តីប្រកាសមួយ ក្រសួងការពារជាតិកូរ៉េខាង ត្បូងបានលើកច្បាស់ថាត្រីភាគី ក៏បានទទួលស្គាល់ និងវាយតម្លៃការបញ្ចប់ ជាផ្លូវការនៃការបោសសម្អាតមីនហើយសន្យាថានឹង«បន្តខិតខំប្រឹងប្រែងដើម្បី បំពេញនូវគោលដៅរុះរើអាវុធចេញនៅ JSA »។ ក្នុងសប្តាហ៍មុននោះ ប្រទេសកូរ៉េ ទាំងពីរបានបញ្ចប់យុទ្ធនាការបោសសម្អាត មីននៅ DMZ ដែលអូសបន្លាយ ក្នុងរយៈពេល ២០ថ្ងៃ។
ក្នុងថ្ងៃដដែលនោះ ទីភ្នាក់ងារសារព័ត៌មានកណ្តាល ស.ប.ប កូរ៉េ (KCNA) បានផ្សាយព័ត៌មានអំពីក្រុមមន្ត្រី ស.ប.ប កូរ៉េ មួយ កំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងបរិបទដែលថ្នាក់ដឹកនាំនៃប្រទេសកូរ៉េទាំងពីរគ្រោងនឹងរៀបចំជំនួបកំពូល ផង ដែរ៕