ការវាយប្រហាដោយគ្រាប់បែកនៅស៊ីរីធ្វើឲ្យមនុស្សរាប់សិបនាក់ត្រូវ ស្លាប់

(VOVworld) – មនុស្សចំនួន ៥៣ នាក់ត្រូវស្លាប់និង ២៣៧ នាក់រងរបួស ក្នុងការវាយ
ប្រហាដោយគ្រាប់បែក នៅរដ្ឋធានី Damacus (ស៊ីរី) នាថ្ងៃទី ២១ កុម្ភៈ។ ការវាយប្រហា
ដោយគ្រាប់បែកនេះបានកើតមានឡើងជិតនឹងស្ថានទូត រុស្ស៊ីប្រចាំនៅស៊ីរី ដែល
តម្រង់ទៅលើទីស្នាក់ការរបស់គណៈបក្សកាន់អំណាចនៅ ប្រទេសនេះ។ រដ្ឋមន្ត្រី
ការបរទេសស៊ីរីបានអះអាងថា៖ ក្រុមភេវរកម្មមួយទាក់ទិន ដល់បណ្ដាញភេវរកម្ម
Al Qeada បានរៀបចំការវាយប្រហារនេះ។ រដ្ឋាភិបាលរុស្ស៊ីបានថ្កោលទោសការ
វាយប្រហាពោលខាងលើ។ រឿងហេតុនេះបានប្រព្រឹត្តទៅ ក្នុងកាលៈទេសៈសម្ព័ន្ធភាព
ជាតិស៊ីរីប្រឆាំងកំពុង ដំណើរការកិច្ចប្រជុំ នៅរដ្ឋធានី កែ (អេហ្ស៊ីប) ដើម្បីពិភាក្សាអំពី
សំណើរ របស់ភាគីប្រឆាំងក្នុងជំនួបចរចារជាផ្ទាន់ជាមួយរដ្ឋអំណាចនៃប្រធានាធិបតី
លោក Bashar al-Assad ៕

ការវាយប្រហាដោយគ្រាប់បែកនៅស៊ីរីធ្វើឲ្យមនុស្សរាប់សិបនាក់ត្រូវ ស្លាប់ - ảnh 1
មនុស្សចំនួន ៥៣ នាក់ត្រូវស្លាប់និង ២៣៧ នាក់រងរបួស ក្នុងការវាយប្រហាដោយគ្រាប់បែក នៅរដ្ឋធានី Damacus (ស៊ីរី) នាថ្ងៃទី ២១ កុម្ភៈ។ (Image: Internet)

នាថ្ងៃទី ២១ កុម្ភៈ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានថ្កោលទោសយ៉ាង
ខ្លាំងក្លាចំពោះរាល់ការវាយប្រហាដោយគ្រាប់បែកនៅ រដ្ឋធានី Damascus របស់ស៊ីរី ក្នុងរយៈពេលកន្លងមក ដែលធ្វើឲ្យមនុស្សរាប់សិប នាក់ត្រូវស្លាប់។ក្នុងសេក្តីថ្លែងការ
មួយដែលបាននាំចេញនាថ្ងៃដ៏ដែល លោក  Ban Ki Moon បានសង្កត់ធ្ងន់ថា៖ វិធានការនយោបាយគឺជាដំណោះស្រាយតែ មួយគត់ សំដៅនាំស៊ីរីរួចផុតពីវិបត្តិ
នាបច្ចុប្បន្ន។ អ្នកប្រមុខ អ.ស.ប. ក៏បាន អំពាវនាវឲ្យភាគីនានានៅស៊ីរីបញ្ឃប់ស្ថាន
ភាពអំពើហឹង្សានិងគោរពបណ្ដាច្បាប់ មនុស្សធម៌អន្តរជាតិ។ ក្នុងពេលនោះ អាមេរិកកំពុងស្វែងរកដំណោះស្រាយនៅ ប្រទេសមជ្ឃឹមបូព៌ារនេះ។ នាថ្ងៃនេះដែរ អ្នកនាំពាក្យសេតវិមាន លោក Jay Carney បានឲ្យដឹងថា៖ រដ្ឋអំណាចរបស់ប្រធានា
ធិបតី Obama បន្តពិនិត្យមើល រាល់ការជ្រើសរើស តទៅទៀត រួមមាន ការផ្តល់អាវុធ
សំរាប់ភាគីប្រឆាំងនៅស៊ីរី សំដៅជំរុញយ៉ាងខ្លាំងគោលដៅអន្តរៈកាលនយោបាយ
នៅប្រទេសនេះ៕
ការវាយប្រហាដោយគ្រាប់បែកនៅស៊ីរីធ្វើឲ្យមនុស្សរាប់សិបនាក់ត្រូវ ស្លាប់ - ảnh 2
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះរាល់ការវាយប្រហាដោយគ្រាប់បែកនៅ រដ្ឋធានី Damascus របស់ស៊ីរី (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ