ការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅអេហ្ស៊ីប
|
ការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅអេហ្ស៊ីប (Image: VNA) |
(VOVworld) - នាថ្ងៃទី ២០ វិច្ឆិកា ប៉ុលីសចំនួន ៥ នាក់ រងរបួសក្នុងការវាយប្រហារ ដោយគ្រាប់បែកដែលបានកើតមានឡើងជិតនឹងមហាវិទ្យាល័យ Helwan ភាគខាង ត្បូងរដ្ឋធានីគែររបស់អេហ្ស៊ីប។ នាបច្ចុប្បន្ន កំលាំងសន្តិសុខកំពុងខំប្រឹងប្រែងធ្វើការ ស៊ើបអង្គេតរឿងហេតុនេះ។ នាថ្ងៃដដែល ការវាយប្រហារដោយគ្រាប់បែកបាន
កើតមានឡើងនៅស្ថានីយ៍មជ្ឈមណ្ឌលរថភ្លើងទីក្រុងគែរដែលធ្វើឲ្យមនុស្សចំនួន
៤ នាក់ត្រូវស្លាប់។ នាថ្ងៃទី ២០ វិច្ឆិកា មានប៉ូលីសចំនួន ១ នាក់ត្រូវស្លាប់បាននិង
មនុស្សមួយនាក់ទៀតរងរបួសក្នុងការវាយប្រហារដែលបានកើតមានឡើងនៅ
ខេត្ត Sharqyia ភាគខាងជើង រដ្ឋធានីគែរ៕