|
ការវាយប្រហារដោយគ្រាប់បែកដ៏បង្ហូរឈាមចំនួន ២ កើតមានឡើងនៅលីបង់ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៣ សីហា ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានឲ្យដឹង
ថា៖ មនុស្សចំនួនយ៉ងតិចបំផុតចំនួន ២៧ នាក់ ត្រូវស្លាប់និង ៣៥០ នាក់ រងរបួស ក្នុង
ការវាយប្រហារដោយគ្រាប់បែកដ៏បង្ហូរឈាមចំនួន ២ តម្រង់ ទៅលើជនឥស្លាមដែល
បានកើតមានឡើងជាបន្តបន្ទាប់នៅទីក្រុងកំពង់ផែរ Tripoli (ភាគខាងជើងលីបង់)។ តាម
ប្រភពព័ត៌មានសន្តិសុខបានឲ្យដឹងទៀតថា៖ ចំនួនជនរងគ្រោះអាចកើនឡើងថែម
ទៀត។ នាថ្ងៃដ៏ដែល សាធារណៈមតិអន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះ
ការវាយប្រហារបង្ហូរឈាមពោល ខាងលើ។ ក្រសួងការបរទេសអ៊ីរ៉ង់បានចាត់ទុកថា៖ បណ្ដាមុខសញ្ញាពួកឧទ្ទាម និងក្រុម Takfiri បានដំណើរការវាយប្រហារនេះសំដៅបំផ្លិច
បំផ្លាញឯកភាពនិង សាគ្គីភាពជាតិនៅប្រទេសលីបង់។ ក្នុងពេលនោះ អាមេរិកបាន
អំពាវនាវឲ្យភាគី ទាំងឡាយនៅលីបង់អត់ធ្មត់ ហើយសម្តែងនូវការគាំទ្រចំពោះរដ្ឋា
ភិបាលលីបង់ក្នុងការស្តាស្ថិរភាពនិងសន្តិសុខនៅប្រទេសនេះឡើងវិញ។ អ.ស.ប.
បានចាត់ទុក ថា៖ ជនវាយប្រហារដោយគ្រាប់បែកត្រូវជំនុំជំរះ៕