ការវាយប្រហារដោយគ្រាប់បែកនៅតំបន់ភាគខាងត្បូងថៃ

ការវាយប្រហារដោយគ្រាប់បែកនៅតំបន់ភាគខាងត្បូងថៃ  - ảnh 1
ការវាយប្រហារដោយគ្រាប់បែកនៅតំបន់ភាគខាងត្បូងថៃ (VNA)


(VOVworld) - នាថ្ងៃទី ២៤ តុលា ប៉ូលីសថៃបានឲ្យដឹងថា៖ មនុស្សយ៉ាងហោច
ណាស់ចំនួន ១ នាក់ត្រូវស្លាប់និង ១៩ នាក់ទៀតរងរបួសដ៏ធ្ងន់ធ្ងរក្នុងការវាយ
ប្រហារដោយគ្រាប់បែកតម្រង់ទៅលើហាងនំបុ័ងមួយនៅទីរួមខេត្ត Pattani
ដែលជាទីកន្លែងមានជន​ឥស្លាមរស់នៅច្រើន។ នាបច្ចុប្បន្ន កំលាំងសមត្ថកិច្ច
កំពុងធ្វើការស៊ើបអង្គេតរឿងហេតុនេះ។ ការវាយប្រហារដោយគ្រាប់បែកនេះ
បានកើតមានឡើង ២ ខែបន្ទាប់ពី រលករវាយប្រហារដោយគ្រាប់បែកតម្រង់
ទៅលើទីរួមខេត្តទេសចរណ៍នៅភាគខាងត្បូងថៃដែលធ្វើឲ្យប្រជាពលរដ្ឋថៃ
ចំនួន ៤ នាក់ត្រូវស្លាប់និងរាប់សិបនាក់ទៀតរងរបួស។ ប៉ូលីសថៃបានអះ
អាងថា៖ ជនប្រដាប់អាវុធឥស្លាមជ្រុលនិយមទាក់ទិនដល់រាល់ការវាយ
ប្រហារទាំងអស់នេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ