ការវាយប្រហារនៅទីក្រុងម៉ូស្គូ៖ ជនសង្ស័យ៤នាក់នៅក្នុងការបាញ់រះត្រូវបានចោ​ទប្រកាន់ពី​បទភេរវកម្ម

(VOVWORLD) - កាលពីថ្ងៃទី ២៤ ខែមីនា ជនសង្ស័យ ៤ នាក់ក្នុងចំណោមជនសង្ស័យទាំង ១១ នាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើរោងមហោស្រព Crocus City Hall នៅជាយក្រុងម៉ូស្គូ (សហព័ន្ធរុស្ស៊ី) ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៧ នាក់កាលពីថ្ងៃទី ២២ ខែមីនា ត្រូវបានចោទប្រកាន់ពីបទភេរវកម្ម។

សេចក្តីប្រកាសរបស់តុលាការខ័ណ្ឌ Basmanny នៅទីក្រុងម៉ូស្គូ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ រួមមាន Dalerdzhon Mirzoyev, Saidakrami Rachabalizoda, Shamsidin Fariduni និង Muhammadsobir Fayzov ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។ ជនសង្ស័យទាំង៤នាក់ ត្រូវបានឃុំខ្លួនរហូតដល់ថ្ងៃទី២២ ខែឧសភា ប៉ុន្តែអាចនឹងយូរជាងនេះ អាស្រ័យលើកាលបរិច្ឆេទនៃការកាត់ក្តី។

ការវាយប្រហារនៅទីក្រុងម៉ូស្គូ៖ ជនសង្ស័យ៤នាក់នៅក្នុងការបាញ់រះត្រូវបានចោ​ទប្រកាន់ពី​បទភេរវកម្ម - ảnh 1កន្លែងកើតហេតុនៃការវាយប្រហារភេរវកម្មលើមជ្ឈមណ្ឌលលក់ទំនិញ "Crocus City Hall" ក្នុងទីក្រុងម៉ូស្គូ កាលពីល្ងាចថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ TTXVN

យោងតាមសេចក្តីប្រកាសនេះ ជនសង្ស័យ៣នាក់ក្នុងចំណោម៤នាក់ដែលបានរៀបរាប់ខាងលើបានសារភាពហើយ។ ក្នុងពេលជាមួយគ្នានោះ ស្ថាប័នមានសមត្ថកិច្ចរបស់រុស្ស៊ីបានឲ្យដឹងថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើងខ្ពស់ជាងចំនួន ១៣៧នាក់ដែលបានប្រកាសកាលពីមុននោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ