ការវាយប្រហារនៅ Dagestan៖ ចំនួនអ្នករងរបួសបានកើនឡើងយ៉ាងខ្លាំង

(VOVWORLD) - ស្ថាប័នសារព័ត៌មាននៃគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានកំណត់អត្តសញ្ញាណមុខសញ្ញាទាំង ៥ នាក់ដែលត្រូវបានសម្លាប់។
ការវាយប្រហារនៅ Dagestan៖ ចំនួនអ្នករងរបួសបានកើនឡើងយ៉ាងខ្លាំង - ảnh 1ទិដ្ឋភាពនៃការវាយប្រហារនៅទីក្រុង Dagestan ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ រូបថត៖VOV នៅប្រទេសរុស្ស៊ី

លោកស្រី Tatyana Belyaeva ប្រមុខស្ថាប័នសុខាភិបាលសាធារណៈរដ្ឋ Dagestan របស់រុស្ស៊ីបាននិយាយថា គិតត្រឹមថ្ងៃទី ២៤ មិថុនា មនុស្សចំនួន ២០ នាក់បានស្លាប់ និងមនុស្សចំនួន ៤៦ នាក់ទៀតរងរបួសក្នុងការវាយប្រហារនៅទីក្រុងចំនួនពីរគឺ Makhachkala និង Derbent កាលពី១ថ្ងៃមុន។ ក្នុងចំណោមអ្នកស្លាប់មានទាំងមន្ត្រីអនុវត្តច្បាប់ និងជនស៊ីវិល។

ទន្ទឹមនឹងនេះ ស្ថាប័នសារព័ត៌មាននៃគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានកំណត់អត្តសញ្ញាណមុខសញ្ញាទាំង ៥ នាក់ដែលត្រូវបានសម្លាប់។ មុខសញ្ញាទាំងនេះបានវាយប្រហារលើព្រះវិហាររបស់ជនជាតិជ្វីពចំនួនពីរ វិហាកាតូលិកចំនួន ២ ក៏ដូចជាប៉ុស្តិ៍ប៉ូលីសចរាចរណ៍នៅ Derbent និង Makhachkala កាលពីថ្ងៃទី ២៣ ខែមិថុនា។ ទីភ្នាក់ងារខាងលើបានបន្ថែមថា ករណីព្រហ្មទណ្ឌអំពីការវាយប្រហារនៅទីក្រុង Dagestan កំពុងត្រូវបានស៊ើបអង្កេតយោងតាមមាត្រា ៣ នៃក្រមព្រហ្មទណ្ឌរុស្ស៊ី ស្តីពីការវាយប្រហារភេរវកម្ម ការជួញដូរខុសច្បាប់ ដឹកជញ្ជូនអាវុធ និងអំពើលួចកាំភ្លើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ