ការវាយប្រហារភេរវកម្មនៅបារាំង៖ គ្រូបង្រៀនម្នាក់ត្រូវបាន សម្លាប់​យ៉ាងសាហាវ

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែតុលា នៅ Conflans-Sainte-Honorine ដែលជាមូលដ្ឋានមួយនៅខេត្ត Yvelines ភាគពាយព្យនៃទីក្រុងប៉ារីស គ្រូបង្រៀនមុខវិទ្យាប្រវត្តិសាស្រ្តត្រូវបានគេសម្រាប់យ៉ាងព្រៃផ្សៃ។
ការវាយប្រហារភេរវកម្មនៅបារាំង៖ គ្រូបង្រៀនម្នាក់ត្រូវបាន សម្លាប់​យ៉ាងសាហាវ - ảnh 1 ប៉ូលីសបារាំងនៅកន្លែងកើតហេតុ

យោងតាមព័ត៌មានបឋម ជនល្មើសជាបុរសអាយុ ១៨ ឆ្នាំ ជនជាតិ Chechnya ដែលកើតនៅទីក្រុង ម៉ូស្គូប្រទេសរុស្ស៊ី។ ក្រោយពីបានប្រព្រឹត្តបទល្មើសរួចមក ជនល្មើសបានរត់គេចខ្លួន ប៉ុន្តែត្រូវបានប៉ូលីសប្រទះឃើញនៅចម្ងាយរាប់រយម៉ែត្រ ពីកន្លែងកើតហេតុ បន្ទាប់មកត្រូវបានប៉ូលីសកំទេចចោល។  យោងតាមព័ត៌មានស៊ើបអង្កេតបឋម និងព័ត៌មានដែលចុះផ្សាយដោយសារព័ត៌ មានបារាំងបានអោយដឹងថាជនរងគ្រោះក្នុងករណីនេះ ក្នុងរយៈពេលសិក្សានាពេលថ្មីៗនេះ បានប្រើប្រាស់រូបប្លុកកំប្លែង របស់ព្យាការី Mohammed ដែលជាស្ថាបនិកសាសនាឥស្លាមនៅចំពោះមុខកូនសិស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ