ការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅយេម៉ែននិងអ៊ីរ៉ាក់
|
ការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅយេម៉ែននិងអ៊ីរ៉ាក់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៩ កុម្ភៈ មជ្ឈដ្ឋានមន្ត្រីសន្តិសុខយេម៉ែនបានឲ្យ
ដឹងថា៖ មនុស្សចំនួន ៤ នាក់ត្រូវស្លាប់និង ៥ នាក់ទៀតរងរបួសក្នុងការ
វាយប្រហារដោយ គ្រាប់បែកដាក់ក្នុងរថយន្តតម្រង់ទៅលើកំលាំងគាំទ្រ
រដ្ឋាភិបាលនៅទីក្រុង Aden ភាគខាងត្បូងយេម៉ែន។ នាថ្ងៃដដែល បណ្ដា
មជ្ឈដ្ឋានមន្ត្រីសន្តិសុខអ៊ីរ៉ាក់បាន ឲ្យដឹងថា៖ មនុស្សយ៉ាងហោចណាស់
ចំនួន ១៤ នាក់ត្រូវស្លាប់ក្នុងការវាយប្រ ហារអត្តឃាតដោយគ្រាប់បែក
នៅបុណ្យសពរបស់ជនឥស្លាម Shiite មួយរូប នៅខេត្ត Diyala ភាគខាង
កើតប្រទេសនេះ។ រឿងហេតុពោលខាងលើបានកើត មានឡើងក្រោយ
រយៈពេល ១ ថ្ងៃ ការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់ បានផ្ទុះ
ឡើងនៅផ្សារប្រជុំជន Mreidy នៅខាងកើតទីក្រុង Baghdad ប្រទេស
អ៊ីរ៉ាក់៕