ការវិវត្តន៍នៃជំងឺរាតត្បាតសកល COVID-19 នៅលើពិភពលោក

(VOVWORLD) - គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២១ ខែមិថុនា (តាមម៉ោងនៅវៀតណាម) ពិភពលោកបានកត់ ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន ៨.៩១៤.៧៨៧ ករណីនិងមាន ៤៦៦.៧១៨ ករណីបានស្លាប់ដោយជម្ងឺ COVID-19 ដ៏កាចសាហាវនេះ។
ការវិវត្តន៍នៃជំងឺរាតត្បាតសកល COVID-19 នៅលើពិភពលោក - ảnh 1 បុគ្គលិកពេទ្យវាស់កំដៅរាងកាយដើម្បីបង្ការការឆ្លងជំងឺ Covid-19 នៅទីក្រុង San Jose ប្រទេស     កូស្តារីកា (រូបថតៈ AFP / TTXVN)

អាមេរិកបន្តក្លាយជាចំណុចកណ្តាលនៃជំងឺរាតត្បាតនៅលើពិភពលោក។ នៅអាមេរិកឡាទីននិងតំបន់ Caribe អ្នកឆ្លងជំងឺក្នុងតំបន់គិតត្រឹមថ្ងៃទី ២០ ខែមិថុនាមានចំនួនលើសពី ២ លាននាក់ពោល គឺកើនឡើងដល់ ២.០០៧.៦២១ នាក់ក្នុងនោះប្រេស៊ីលមានចំនួនស្រូបជាង ពាក់កណ្តាលតែម្តង។ ប្រេស៊ីលដែលជាប្រទេសធំជាងគេនៅអាមេរិកឡាទីនស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយមានអ្នកឆ្លងជំងឺចំនួន ១.០៦៧.៥៧៩ នាក់។ រីឯប្រទេសម៉ិកស៊ិកគឺជាប្រទេសដែល រងគ្រោះ ខ្លាំងជាងគេទី ២ នៅក្នុងតំបន់ ដោយមានអ្នកស្លាប់ចំនួន ២០.៧៨១ នាក់និងមានអ្នកឆ្លងចំនួន ១៧៥.២០២ នាក់។

រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជំងឺចំនួន ២.៣៣០.៥៧៨ ករណីនិងមានអ្នកស្លាប់ចំនួន ១២១.៩៨០ នាក់។ គួរកត់សម្គាល់ថារដ្ឋផ្លរីដាបានកត់ត្រាករណីវិជ្ជ នឹងជំងឺរាតត្បាត Covid-19 ជាង ៤០០០ ករណីបន្ថែមទៀតកាលពីថ្ងៃទី ១៩ ខែមិថុនា។ នេះគឺជាកម្រិតខ្ពស់បំផុតក្នុងមួយថ្ងៃ ក្នុងបរិបទដែលចំនួនករណីឆ្លងជំងឺថ្មីកើនឡើងជាបន្តបន្ទាប់ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ។

នៅទ្វីបអឺរ៉ុបវិញស្ថានភាពជំងឺរាតត្បាត COVID-19 នៅប្រទេសអាឡឺម៉ង់កាន់តែអាក្រក់ឡើងៗ បន្ទាប់ពី អាជ្ញាធរមូលដ្ឋានបានរកឃើញថាមានតំបន់ផ្ទុះជំងឺឆ្លងថ្មីមួយចំនួនដែលមានអ្នកឆ្លងវីរុស SARS-CoV-2 ឈានដល់រាប់ពាន់នាក់នៅរដ្ឋ North Rhine - Westfalen ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ